សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន វ៉ាន់ដា  និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្រ្តាចារ្យ ​ បុគ្គលិកសិក្សា និស្សិតជ័យលាភី ជាទីមេ ត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញា-បត្រកម្រិតបរិញ្ញបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ​នៃ​វិទ្យាស្ថាន វ៉ាន់ដា​ ជូនដល់​ជ័យលាភី ចំនួន ៤ ៤២៦ នាក់, ក្នុងនោះ មាន​នារី ចំនួន ៣ ៩២៤ នាក់ ស្មើនឹងជាង​ ៨៨% នៃចំនួនសរុប ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះ​​ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវផែនការ និងគោលនយោបាយនានា ទាក់ទងនឹងការសិក្សាអប់រំ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធ​​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរហ្រ្វេសមីល (Khmer Fresh Milk)

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធី «សម្ពោធ​​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)» ដែលជាសមិទ្ធផលថ្មី, ផ្តល់នូវគុណតម្លៃជាប្រវត្តិសាស្រ្ត សម្រាប់វិស័យ​កសិកម្ម​កម្ពុជា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ កសិដ្ឋានគិរីសួគ៌​ ជាមួយនឹងគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ [ចាប់ផ្ដើមសេចក្ដីអធីប្បាយ១] (១) តាកែវល្បីឈ្មោះដោយពងទាកូន និងបង្កង ពេលនេះមានទឹកដោះគោស្រស់ថែមទៀត សូមអរគុណ និងសូមអបអរសាទរដល់អ្នកខេត្តតាកែវ ដែលមានផលិតផលប៉ូវកម្លាំងបន្ថែមទៀត។ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តអួតថា ខេត្តតាកែវឥឡូវមានផលិតផលប៉ូវមួយទៀតហើយ។ ពីមុនធ្លាប់មានតែពងទាកូន។ បើពងទាកូន គឺល្បីណាស់ ល្បីឆ្លងប្រទេស។ ពងទាកូនតាកែវ ហើយមានបង្កង។ កាលមុន ធ្លាប់មានពងមាន់(ចិញ្ចឹម​ក្នុងកសិដ្ឋាន)សម្ដេចវិបុលបញ្ញា។ ផលិតផល(ទឹកដោះគោ)បន្ថែមនៅខេត្តតាកែវ ចែកចាយទូទាំងប្រ​ទេស ធ្វើឱ្យល្បីស្រុកខ្មែរទៀត។ សូមអបអរសាទរ…