សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី “ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ

បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ ពីការសម្រេចចិត្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយភាគីថៃ។ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS។ យើងបានជ្រើសរើសយកយន្តការនេះក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី។ កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃដោយឈរលើមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អធិបតយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ត្រូវតែគោរពជាដាច់ខាត។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្ពុជានិងថៃមានក្របខ័ណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខ័ណ្ឌទ្វេភាគីនេះគឺអនុស្សារណៈនៃការយោគយល់គ្នានៅឆ្នាំ២០០១ ឬហៅថា MoU 2001។ អនុស្សារណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ នៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងដកខ្លួនចេញពីក្របខ័ណ្ឌទ្វេភាគីដែលយូរអង្វែងនេះ កម្ពុជាបានស្នើឲ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរសោកស្ដាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខ័ណ្ឌទ្វេភាគីនេះដដែល។ ការណ៍នេះមានន័យថា MoU 2001 ដែលជាក្របខ័ណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាចបន្តយកមកប្រើប្រាស់បានទៀតឡើយ។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងហ្មត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ដោយសន្តិវិធី ដែលមាននិងអាចអនុវត្តទៅបាន។ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នូវសិទ្ធិ…

សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ជាប់និទ្ទេសA  និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងគ្រឹះស្ថានសិក្សានានា មាតាបិតា អាណាព្យាបាល និង ក្មួយៗសិស្សជាប់និទ្ទេស A ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សជាប់និទ្ទេស A ទាំង ៣ ០២០ នាក់ ដែលជំនួបលើកនេះ គឺជាជំនួបលើកទី១១, បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៣ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី ខេត្ត និង អ្នកពាក់ព័ន្ធ…