សេចក្តីដកស្រង់ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវនិងស្បៀង ជូនប្រ​ជា​​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

អរគុណឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំពោះរបាយការណ៍។ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ធិបតី ដែលបានចូលរួមថ្ងៃនេះពិសេសលោក អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកចូលរួមសំណេះសំណាល និងការរៀបចំ(ផ្ដល់)នូវជំនួយមួយចំនួន ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់! (១) មួយឆ្នាំ មកពោសាត់ ៣ដង៖ សម្ពោធការតភ្ជាប់ កសាងបន្ថែម និងសង្គ្រោះ ក្នុងមួយឆ្នាំនេះ ខ្ញុំមកពោធិ៍សាត់បីដងហើយ។ ពីរដងមុនគឺមកសម្ពោធសមិទ្ធផល សម្ពោធសាលារៀននៅវាលវែង ហើយថ្ងៃមុនសម្ពោធផ្លូវជាតិលេខ១០។ ថ្ងៃនេះ មកជួបប្រជាពលរដ្ឋដើម្បីដោះស្រាយការប៉ះពាល់ដោយ​សារ​ទឹកជំនន់។ ករណីពោធិ៍សាត់ មិនមែនតែទឹកជំនន់ទាំងអស់ទេ។ អម្បាញ់មិញនៅបាកាននៅអីហ្នឹង មុននឹងទឹកមកដល់ច្រើនហួស ក៏មានការខ្វះទឹក ការរាំងស្ងួត … (ដែលនាំឱ្យមានអន្តរាគមន៍ដល់)ការគ្រប់គ្រងប្រព័ន្ធទឹកនិងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ការសម្ពោធមកបីដងនេះ គឺមកកសាងសាលារៀនបន្ថែម មកសម្ពោធផ្លូវដែលតភ្ជាប់ពីកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ដើម្បីទាញផលមកអ្នកពោធិ៍សាត់ផង។ ប៉ុន្តែ ពេលដែលលំបាកក៏មកទៀត។ យើងនៅជាមួយគ្នាទាំងស្រួលទាំងសប្បាយ។ ពេលលំបាកក៏នៅជាមួយគ្នា។ ហ្នឹងដូចប្ដីប្រ​ពន្ធអញ្ចឹង,​ លោកតាលោកយាយ អ៊ំ ពូមីង។ (២)…

សេចក្ដីអធិប្បាយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង

(១) ទឹកធំឆ្នាំ២០២៦ ធ្វើឲ្យប៉ះពាល់ ៧ខេត្ត/ក្រុង និងប្រជាជន ១២ម៉ឺនគ្រួសារ ឯកឧត្តម លោកជំទាវ គណៈអធិបតី ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយតាមបណ្តាឃុំ ស្រុក ខេត្តទាំងអស់ ដែលមានវត្តមាននៅទីនេះ លោកអ៊ំពូមីង បងប្អូន ដែលអញ្ជើញមកពី ១១ស្រុក នៅក្នុងចំណោម ១៤ស្រុក/ក្រុងនៃខេត្តបាត់ដំបង ជាងមួយម៉ឺនគ្រួសារ។ ជាដំបូង សូមអរគុណណាស់ចំពោះការរៀបចំសម្រួលនៅក្នុងការរៀបចំកម្មវិធីថ្ងៃនេះ ក៏ដូចជាការដឹកជញ្ជូនប្រ ជាពលរដ្ឋនៅខេត្តបាត់ដំបងយើង។ នៅទូទាំងប្រទេសឆ្នាំនេះ យើងមានទឹកជំនន់ (ដែល)មានបញ្ហាពីរ៖ ទឹកភ្លៀងនិងទឹកទន្លេ ឡើងពេលជាមួយគ្នា។ ទឹកធំធ្វើឲ្យប៉ះពាល់ ៧ខេត្តក្រុង។ ក្នុងនោះមានដូច ១២ម៉ឺនគ្រួសារ ដែលប៉ះពាល់។ ថ្ងៃនេះ នៅខេត្តបាត់ដំបង មានវត្តមាននៅទីនេះមួយម៉ឺនគ្រួសារ។ អ្នកពាក់ព័ន្ធច្រើនជាងគេនៅខេត្តបាត់ដំបងមានជាង ៦ម៉ឺនគ្រួ​សារក្នុងចំណោម ១២ម៉ឺនគ្រួសារ(ដែលរងការប៉ះពាល់)ឬជាង ៥០ភាគរយ ដែលប៉ះពាល់នៅខេត្តបាត់ដំបង។ (២) គ្រប់ពេលមានការលំបាក រាជរដ្ឋាភិបាលមិនចោលប្រជាពលរដ្ឋទេ សូមអរគុណលោកអ៊ំពូមីង ដែលបានសរសើរថាស្អាតហើយក្មេងទៀត ពេលខ្ញុំចូលមក។…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្នុងខេត្តក្រចេះ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូ អ្នកគ្រូ, ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធី «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧៣, កំណាត់ផ្លូវខេត្តលេខ ៣៧៧ និង កំណាត់ផ្លូវខេត្តលេខ ៣៧៧A ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក»  ជាមួយ លោកស្រី តាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី, លោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ នៅពេលនេះ ។ តាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន, កំណាត់ផ្លូវទាំងបីខ្សែដែលកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ មានប្រវែងសរុបប្រមាណ ៩៨,៤ គីឡូម៉ែត្រ…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន វ៉ាន់ដា  និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្រ្តាចារ្យ ​ បុគ្គលិកសិក្សា និស្សិតជ័យលាភី ជាទីមេ ត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញា-បត្រកម្រិតបរិញ្ញបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ​នៃ​វិទ្យាស្ថាន វ៉ាន់ដា​ ជូនដល់​ជ័យលាភី ចំនួន ៤ ៤២៦ នាក់, ក្នុងនោះ មាន​នារី ចំនួន ៣ ៩២៤ នាក់ ស្មើនឹងជាង​ ៨៨% នៃចំនួនសរុប ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះ​​ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវផែនការ និងគោលនយោបាយនានា ទាក់ទងនឹងការសិក្សាអប់រំ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល,ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងស្ថាប័នអង្គទូតនានា ប្រចាំកម្ពុជា និង ដៃគូអភិវឌ្ឍជាតិ និង អន្តរជាតិ,ឯកឧត្តម លោកជំទាវ,  អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបាន​ចូលរួម​ ក្នុង​ពិធីបិទ វេទិកាស្រូវអង្ករកម្ពុជាលើកទី​ ៧ ដែល​ជាពេលវេលាដ៏សំខាន់មួយ សម្រាប់វិស័យស្រូវអង្ករកម្ពុជា និង តួអង្គពាក់ព័ន្ធ ​ក្នុងការជួបជុំ ពិនិត្យមើលសមិទ្ធផល កន្លងមក​ និង ពិភាក្សាអំពីបញ្ហាប្រឈម, កាលានុវត្តភាព និង កំណត់ទិសដៅអនាគត ក្នុងវិស័យនេះ ។ ខ្ញុំ​បាន​ស្តាប់ដោយ​យកចិត្តទុកដាក់នូវ​របាយការណ៍របស់ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, អំពីសមិទ្ធផលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដែល​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែង,…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយកម្មករ និយោជិត បុគ្គលិក និងមន្រ្តីរាជការនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអង្គព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsusi) ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា​ នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ដ៏អធិកអធមនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំង ត្រូវប្រុងប្រៀបត្រៀមអន្តរាគមន៍ករណីភ្លើងឆេះ និងខ្វះទឹកប្រើប្រាស់ (ជាពិសេស) បានត្រឡប់មកវិញ​ ជួបជាមួយនឹងបងប្អូន ក្រោយពីយើងជួបគ្នាកាលពីជាង ៤ខែមុន ដើម្បីសម្ពោធចាប់ផ្ដើមដំណើរការនូវការសាងសង់ដំណាក់កាលទី១ នៃកំពង់ផែ និងការពង្រីកនៃកំពង់ផែរបស់យើង … អា​កាស​ធាតុរាងក្ដៅបន្ដិច។ ម៉ោង ៨ ព្រឹក មានអារម្មណ៍ដូចម៉ោង…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិឌ្ឍន៍ និងអង្គសន្និបាត​ទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤»  នាពេលនេះ។ អង្គ​សន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចំាងលទ្ធផលការងារសម្រេចបាន និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់  បន្ទាប់ពីការជួបជុំពិភាក្សា និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធនានាគ្រប់លំដាប់​ថ្នាក់ រយៈពេល ១ ថ្ងៃកន្លះ មកនេះ។ យោងតាមរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ចំពោះលទ្ធផលធំៗ ដែលក្រសួងសម្រេច​បានក្នុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសហការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា  រដ្ឋបាលថ្នាក់ក្រោមជាតិ  ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ  វិស័យឯកជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ [ផ្ដើមសេចក្ដីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះផងដែរ…