សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងសម្ពោធអគារសិក្សា ចំណត ការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្រ្តាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភីទាំងអស់ ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី ចំនួន ៤ ០០១ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (ផែ្នកនីតិសាស្ត្រ ចំនួន ២ ០៧៤ នាក់, ផ្នែករដ្ឋបាលសាធារណៈ ចំនួន ១ ០៦៨ នាក់, ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៨២០ នាក់, និង ផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា ចំនួន ៣៩ នាក់), និង សម្ពោធអគារសិក្សា ចំណត និង ការិយាល័យកម្ពស់…

