សុន្ទរកថានិងសេចក្ដអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទិវាមច្ឆជាតិលើកទី២១ នៅលើដងទន្លេវ៉ៃគោ ខេត្តស្វាយរៀង

. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;. ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត បណ្ដាប្រទេសនានា ប្រចាំកម្ពុជា;. គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស. អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ» លើកទី២១ នៅលើដងទន្លេវ៉ៃគោដ៏ល្អផូរផង់ នាពេលនេះ។ ការប្រារព្ធ «ទិវាមច្ចជាតិ» នៅថ្ងៃទី​ ១ ខែ កក្កដា ជារៀងរាល់ឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធានព្រឹទ្ធសភា គឺដើម្បី​ផ្សព្វ​ផ្សាយ និង​បំផុស​ស្មារតីដល់គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​​ ជាពិសេស ​ប្រជា​នេសាទមូលដ្ឋាន និងប្រជា​ពលរដ្ឋ ឱ្យចូល​រួម​ការពារ និងអភិរក្ស​ធនធានជលផល ដើម្បីធានាបាន​នូវការ​គ្រប់គ្រង ថែរក្សា និងការ​ប្រើប្រាស់​​ប្រកប​ដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋយើង និង​កូនចៅជំនាន់​ក្រោយ​របស់យើង​។…