សន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ! ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស និងអង្គពិធីជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម នាយ​ឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការនៃសមាគមអតីតយុទ្ធជន។ អម្បាញ់មិញ ចង់ភ័យឧទ្ទេសនាមច្រឡំ។ មិនដឹងថាពូច្រឡំយ៉ាងម៉េច(កើត) បើសម្ដេចតេជោ ច្បាស់ណាស់គាត់សក់ខ្មៅ ហើយសង្ហាជាងខ្ញុំឆ្ងាយ។ កាលខ្ញុំនៅសក់ខ្មៅ ថាច្រឡំចុះ ឥឡូវសក់ខ្ញុំឡើងសអស់ទៅហើយ។ សូមកោតសរសើរឯកឧត្តម គន់ គីម និយាយរួម ដែលគាត់មានសិល្បៈនៅក្នុងការចលនា។ កម្រមានអ្នកនិយាយថាទេ។ រាល់សកម្មភាព កម្មវិធីទាំងអស់ ចលនាឱ្យជួយឧបត្ថម្ភដល់អតីតយុទ្ធជន។ អម្បាញ់មិញ គាត់ថា (បាន) ២០០ផ្ទះបាត់។ ឥឡូវឡើង…