សម្តេចមហាបវរធិបតី ប្រាប់រដ្ឋមន្ត្រីការបរទេស និងការពារជាតិចិនថា ការដោះស្រាយ បញ្ហាព្រំដែនជាមួយថៃ គឺផ្អែកលើច្បាប់ អន្តរ ជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី

(FN)៖ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន ក្រៅពីពិភាក្សាលើការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ សម្តេចមហាបវរធិបតី បានប្រាប់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនថា ការដោះស្រាយ បញ្ហាព្រំដែនជាមួយថៃ គឺផ្អែកលើច្បាប់ អន្តរ ជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលកម្ពុជា និងថៃ បានធ្វើជាមួយគ្នា។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦នេះ បន្ទាប់ពីអញ្ជើញដល់ប្រទេសកម្ពុជាភ្លាម ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានរាជរដ្ឋាភិបាល។ ក្នុងជំនួបដែលអមដោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ កម្ពុជាផងដែរ នោះ លោក វ៉ាង យី និងនាយឧត្តមនាវី តុង ជុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ការ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជា…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមស្វាគមន៍ លោក វ៉ាង យី និង លោក តុង ជុន ដែលមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២

(FN)៖ នៅលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកទី១ នៅទីក្រុងភ្នំពេញ។ សម្តេចបានលើកឡើងថា «កម្ពុជានិងចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាង សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី»។ កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន បានចាប់ផ្តើម នៅវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន ធ្វើឡើងក្រោមការឯកភាពគ្នារវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា កាលពីខែមេសា…