Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា,សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា;គណៈអធិបតី, ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ មន្រ្តីរាជការ, បណ្តាដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥» បន្ទាប់ពីបានដំណើរការដោយរយៈពេល ៣ ថ្ងៃ កន្លងទៅនេះ។ អង្គសន្និបាតប្រចាំឆ្នាំនាពេលនេះ បានបង្ហាញនូវសមិទ្ធផលជាច្រើន លើវិស័យអប់រំ, ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា, ជាពិសេស ការពិនិត្យឡើងវិញនូវបញ្ហាប្រឈមនានា ព្រមទាំងបានដាក់ចេញនូវអាទិភាព និងទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗ នៃសេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ និងពិភពលោក។ តាមរយៈរបាយការណ៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ…
ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះតេជគុណ សាមណៈ និងស្សិតជ័យលាភីគ្រប់គ្រព្រះអង្គ ជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ សៅអ៊ីសថ៍អេសៀ និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា និស្សិតជ័យលាភីនិងតំណាងក្រុមគ្រួសារនិស្សិត ទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូនប្អូនៗ ក្មួយៗនិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ (នារី ៨៩១ នាក់ ស្មើនឹង ៥៨,៧%) នៃសាកលវិទ្យាល័យសៅស៍-អ៊ីសថ៍អេយសៀ នាពេលនេះ ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) សៀមរាបមានសក្ដានុពលច្រើន តែទេសចរអាចជំរុញកំណើន ភ្ជាប់ឱកាសនិងវិស័យផ្សេងៗ នេះជាលើកទី២ ដែលខ្ញុំបានមកជួបនិស្សិតនៅ សាកលវិទ្យាល័យ Southeast Asia ក្រោយពីបានជួបសំណេះសំណាលកាលពីខែឧសភា២០២៣។ បើជាមួយឯកឧ្តតម សៀន សុវណ្ណា យើងបានជួបគ្នាក្នុងឱកាសចែកសញ្ញាបត្រ៤ដងហើយ។…
ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានានៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គពិធីទាំងមូល ជាទីមេត្រី! ខ្ញុំពិតជាមានក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃនេះ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា សមាជិក-សមាជិកា រាជរដ្ឋាភិបាល តំណាងអង្គទូតនានា តំណាងដៃគូអភិវឌ្ឍ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ក្នុងពិធីនេះ។ «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ។ វេទិកានេះ បង្កើតឱ្យមានជាកិច្ចសន្ទនា, ការផ្លាស់ប្តូរ មតិ, ចំណេះដឹង និងឧត្តមានុវត្តន៍អន្តរជាតិ រវាងភាគីពាក់ព័ន្ធ, ជាពិសេស ផ្តល់នូវព័ត៌មានជូនសាធារណជន ក៏ដូចជា អ្នកទទួលផល ឱ្យបានជ្រាបអំពីអត្ថប្រយោជន៍ ដែលពលរដ្ឋត្រូវទទួលបានពីប្រព័ន្ធគាំពារសង្គមកម្ពុជា ។ ខ្ញុំសូមសង្កត់ធ្ងន់ថា កិច្ចការផ្សព្វផ្សាយនេះ មានភាពចាំបាច់ណាស់ និងជាសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសពលរដ្ឋគោលដៅ ឱ្យបានជ្រាបកាន់តែច្បាស់ អំពីអត្ថប្រយោជន៍…
[ផ្ដើមសេចក្ដីអធិប្បាយ១] មានឯកសារច្រើន ព្រោះមានរឿងច្រើនត្រូវនិយាយ។ រឿងខ្លះមិនចង់និយាយទេ ឱ្យគោលការណ៍អ្នកផ្សេងនិយាយ និងបំភ្លឺហើយ ប៉ុន្តែនៅតែអត់ចប់។ ដោយត្រូវមកទីនេះ ល្ងាចមិញមានអ្នកលើកយោបល់ថា សូមជួយលើកផងរឿងប៉ូលីសជាមួយនិងបណ្ឌិត សុខ ទូច, រឿងលូ មួយកង់ ៤០ដុល្លារ។ ខ្ញុំថារឿងប៉ូលីសរឿង អោយគេដោះស្រាយសម្របសម្រួលគ្នាទៅ។ បើខ្ញុំនិយាយគ្រប់តែរឿងអញ្ចឹង មិនដឹងនិយាយដូម្តេចទេ។ អ្នកលើកយោបល់មកខ្ញុំ មិនមែនតូចទេ សុទ្ធតែបណ្ឌិត និងអ្នកវិភាគ។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំព្រះករុណា សូមថ្វាយបង្គំសាមណៈជ័យលាភី គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប គណៈអធិបតី ភ្ញៀវកិត្តយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិក និស្សិតជ័យលាភីនិងតំណាងរបស់ក្រុមគ្រួសារនិស្សិតទាំងអស់ជាទីមេត្រី ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់–បណ្ឌិត និងបណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសតំណាងដៃគូអភិវឌ្ឍវិស័យឯកជនទាំងអស់ និងអង្គសន្និបាតជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដោយបានមកចូលរួម ពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត» របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី, តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត ដៃគូ-អភិវឌ្ឍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួម ក្នុងសន្និបាតដ៏មានសារៈសំខាន់ថ្ងៃនេះ។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានលើកឡើងមុននេះ ដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ជាប្រធាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានខិតខំបំពេញការងារ…
ជម្រាបសួរបងប្អូនទាំងអស់។ ថ្ងៃនេះ មិនមែនមកឆ្មក់ទេ មកមែនទែន។ អត់លួចមកទេ ជិះតាមផ្លូវ និងសង្កេត គ្រាន់តែគេមិនដឹងថាជាអ្នកណា។ តាមពិត ត្រូវមកម្សិលមិញ ពេលកម្មវិធីនៅសៀមរាបចប់ ប៉ុន្តែម្សិលមិញនិយាយអត់ចេញ។ បាត់សម្លេង។ ថ្ងៃហ្នឹង ចេញមកបន្តិចៗ។ (១) ជួយកសិករបង្កើនប្រសិទ្ធភាពដាំដុះ កាត់បន្ថយចំណាយ សល់ចំណេញច្រើន ខ្ញុំបានតាមរហូតក្នុងអាណត្តិថ្មីនេះ។ យើងឱ្យរៀបចំ។ ការកសាងសេដ្ឋកិច្ចពឹងជាសំខាន់លើវិស័យកសិកម្ម ហើយស្វាយចន្ទី ក្នុងប៉ុន្មានអាណត្តិនេះ តាំងពី សម្តេចតេជោ មក លោកយកចិត្តទុកដាក់ណាស់។ យើងចង់ថានៅអាណត្តិថ្មីនេះ ធ្វើយ៉ាងម៉េចបង្កើនប្រសិទ្ធភាពក្នុងការធ្វើ(កសិកម្ម) ដោយបាន្យក្រសួងរៀបចំគោលដៅ/វិធីសាស្រ្តមួយ រៀបចំសហគមន៍កសិកម្មទំនើប ដែលនៅក្នុងនោះ មិនមែនមានតែស្វាយចន្ទីទេ មានដំណាំផ្សេងៗ ទៀតដែរ តែស្វាយចន្ទីនាំមុខ ដោយសារយើងមានសក្តានុពលច្រើន។ គោលដៅសំខាន់គឺជួយកសិករបង្កើនប្រសិទ្ធភាពក្នុងការដាំដុះ កាត់បន្ថយចំណាយ។ អ៊ំពូមីងដឹងហើយ (តម្លៃ)ស្វាយចន្ទីឡើងចុះដូចដំណាំផ្សេងៗ។ ឆ្នាំណាពិភពលោកត្រូវការ ខ្វះច្រើនទៅ ថ្លៃវាឡើង។ ឆ្នាំណា គេបញ្ចេញច្រើន (តម្លៃស្វាយចន្ទីក៏ធ្លាក់ចុះ) ព្រោះមិនមែនតែយើងទេដែលដាំ។ អ្វីដែលសំខាន់ ពេលដែលលក់ទៅ ចំណូលប៉ុន្មានក៏ដោយ ធ្វើម៉េចឱ្យនៅសល់ បានន័យថា ផាត់ចំណាយ…
សូមក្រាបថ្វាយបង្គំព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ សូមទូលថ្វាយព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការដាក់ចេញនូវកម្មវិធី “ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផលមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កម្មវិធីនេះមានគោលបំណង ៣ ដែលអាទិភាពធំ គឺ (១)ដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះកម្មវិធីនឹង(២)ចូលរួមទប់ទល់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និង(៣) ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។ ខ្ញុំសូមយកឱកាសនេះ រំលឹកជូនបងប្អូនជនរួមជាតិទាំងអស់ដោយសង្ខេបពីសាវតានៃការដោះស្រាយកម្មសិទ្ធឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ។ សង្គ្រាមរាប់ទស្សវត្សរ៍នាអតីតកាល បានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់នោះទេ ប៉ុន្តែថែមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងសង្គម ដូចជាថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធឯកជន ជាពិសេសកម្មសិទ្ធឯកជនលើដីធ្លី ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅក្រោយថ្ងៃ ៧មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និង(បន្ទាប់មក)ទទួលស្គាល់កម្មសិទ្ធឯកជនលើដីលំនៅស្ថាននៅឆ្នាំ ១៩៨៩។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងបានផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗ ដែលរួមមាន៖ ទី១ កម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋ ធ្វើមាតុភូមិនិវត្តន៍ពីជាយដែនកម្ពុជា-ថៃ នៅឆ្នាំ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីរាជការបណ្ដាដៃគូអភិវឌ្ឍន៍ និងអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន” ។ ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ, លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលបានចំណាយពេលវេលាចូលរួមក្នុងសន្និបាតនេះ។ ខ្ញុំសូមសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញភាកិច្ចប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់, ជាពិសេស នៅក្នុងរយៈពេល ១ ឆ្នាំ, ដើមអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ ទាំងអស់នេះ…
អរគុណសន្ដិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្ដិភាព និងការឯកភាពជាតិពេញលេញ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីរីករាយដែលបានមកចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់ នាពេលនេះ។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រងិល ស្រុកក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។ ហើយបើយើងក្រឡេកមើលពីអតីតកាល ទីនេះគឺជាព្រៃដែលគ្មានមនុស្សរស់នៅ ពិបាកធ្វើដំណើរខ្លាំងណាស់។ ប៉ុន្តែ ដោយការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (ហ៊ុន សែន) ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចកសាង និងអភិវឌ្ឍតំបន់នេះ ឱ្យក្លាយជាភូមិអភិវឌ្ឍមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង មានទាំងសាលារៀន អគារស្នាក់នៅសម្រាប់គ្រូបង្រៀន មណ្ឌលសុខភាព ដែលបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅទីនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) នយោបាយឈ្នះឈ្នះ បង្កើតបានសន្តិភាព ២៦ឆ្នាំមកហើយ ខ្ញុំគិតថា ពាក្យ “អរគុណសន្ដិភាព! អរគុណនយោបាយឈ្នះឈ្នះ!” ប្រើនៅទីនេះសក្តិសមបំផុត។ បើសិនជាគ្មានសន្តិភាពទេ តើក្នុងចំណោមអតីតយុទ្ធជន ៦២០នាក់នៅទីនេះ អាចមានប៉ុន្មាននាក់ដែលមិនអាចមានវត្តមាននៅទីនេះ?…
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» ដែលនេះជាលើកដំបូង ដែលយើងបានជួបជុំគ្នា ប្រារព្ធពិធីនេះឡើង បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ ដោយកំណត់ជាផ្លូវការ យកថ្ងៃ ២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»។ ខ្ញុំពិតជាមានសេចក្តីរំភើបដោយបានឃើញ វត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនជនរួមជាតិទាំងអស់ជាទស្សនិកជន ក៏ដូចជា ក្រុមកីឡាករទាំងបួនក្រុម ដែលជាតំណាងចូលរួមពីគ្រប់វិស័យ ដោយមានទាំង ក្រុមយុវជន ស ស យ ក, ក្រុម-បាល់ទាត់តារាកម្ពុជា, និងក្រុមបាល់ទាត់គុនខ្មែរ ដែលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សឱ្យឃើញពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព នេះគឺបានរំលេចនូវអត្ថន័យ «កីឡារស់នៅក្រោមសន្តិភាព»។ បរិយាកាសដ៏អធិកអធម ជាមួយនឹងស្នាមញញឹមរបស់បងប្អូនជនរួមជាតិយើងទាំងអស់ នៅក្នុងពហុកីឡដ្ឋានមរតកតេជោនាឱកាសនេះ បានទាញអារម្មណ៍ខ្ញុំ ឱ្យត្រឡប់ទៅរកអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន នៅពេលដែលយើង បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ទទួលបានជោគជ័យជាមហិមា និងការកោតសរសើរស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ពិតណាស់ថា, ជោគជ័យរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យ…