Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ឯកឧត្តមអភិបាលខេត្តថ្ងៃនេះគាត់សប្បាយរីករាយខុសពីធម្មតា។ (បានមកចូលរួម)កម្មវិធីច្រើននៅពោធិ៍សាត់ ប៉ុន្តែអត់ដែលឃើញគាត់សប្បាយដូចថ្ងៃនេះ។ ប្រហែលជានៅកន្លែងនេះ ជាទឹកដីដែលគួរឱ្យអបអរ។ ថ្ងៃនេះ យើងមកសម្ពោធសមិទ្ធិផលដាក់ឱ្យប្រើប្រាស់អគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ។ សូមអរគុណឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អ៊ំ ពូ មីង បងប្អូន ទាំងអស់ដែលបានអញ្ជើញចូលរួមនៅព្រឹកនេះ។ អម្បាញ់មិញ បានសួរអ៊ំៗ ខ្លះ ថាបានមកតាំងពីម៉ោង២ តែនៅកម្លាំងពេញរស់រវើក។ មិនត្រឹមតែអភិបាលខេត្តទេ ប្រជាពលរដ្ឋក៏គាត់សប្បាយរីករាយ។ រំភើបពេក សូម្បីតែទូរស័ព្ទក៏គាំងថត។ យើងសប្បាយរីករាយចូលរួមអបអរសាទរសមិទ្ធិផលដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដល់ជូនប្រជាពលរដ្ឋនៅទីនេះ។ (១) បើគ្មាននយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន វាលវែងនៅតែជាទីលានសង្គ្រាម មើលប្រវត្តិស្តីពីទីនេះ យើងកាន់តែមានសេចក្ដីរំភើបទៅទៀត។ យើងគិតថាសាលានៅទីនេះ ប្រហែលជាមានអីអស្ចារ្យ ដូចសាលានៅទីរួមខេត្ត មានអគារ ទីធ្លា បរិស្ថានល្អ … តែកុំភ្លេចថាពីមុនទីនេះជាកន្លែងសង្គ្រាម ដែលទើបនឹងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៧។ យើងបានប្រែក្លាយទីនេះពីវាលរហោឋាន សមរភូមិប្រយុទ្ធគ្នា…
“អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ” ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល;ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង (VILAY LAKHAM PHONG) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ;ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា;គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ និង អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ជាឱកាសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលយើងទាំងអស់គ្នាបានជួបជុំគ្នាប្រកបដោយមោទនភាព ដើម្បីប្រារព្ធ «ខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃបង្កើតកងកម្លំាងនគរបាល–ជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥» ដែលជាអង្គប្រតិបត្តិច្បាប់ពោរ-ពេញទៅដោយពលានុភាព។ ខ្ញុំពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានចូលរួមជាអធិបតីក្នុងពិធីដ៏មហោឡារិកនេះ ដើម្បីឧទ្ទិសដល់ស្ថាប័ន និង កងកម្លាំងមួយដែលជាបង្គោល និង ជាខែលរឹងមាំក្នុងការការពារសន្តិសុខ, សណ្ដាប់ធ្នាប់សាធារណៈ…
ព្រះករុណា ខ្ញុំសូមក្រាបបង្គំទូលថ្វាយ៖ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះសង្ឃនាយក ព្រះសង្ឃនាយករងទាំងពីរគណៈ, សម្តេចព្រះរាជាគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសប្រចាំកម្ពុជា គណៈអធិបតី និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្ដីសោមនស្ស ដែលបានត្រឡប់មកកាន់វត្តស្វាយពពែសាជាថ្មី ក្រោយពីបានចូលរួមកម្មវិធីបញ្ចុះបឋមសីលាកសាង កាលពីឆ្នាំ២០២២ នូវអគារ៩ជាន់នេះ។ ហើយថ្ងៃនេះ ក៏បានចូលរួម ក្នុងព្រះរាជពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ និងសូមថ្លែងអំណរព្រះគុណ ប្រកបដោយសទ្ធាជ្រះថ្លា ហើយសូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅ ថ្វាយប្រគេនជូន សម្ដេចព្រះមហាសង្ឃរាជ, សម្តេចព្រះសង្ឃនាយក, សម្ដេចព្រះសង្ឃនាយករង, សម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, លោកសាស្រ្តាចារ្យ, លោកគ្រូអ្នកគ្រូ, សមណនិស្សិត-និស្សិត ចំពោះសមិទ្ធផលថ្មីៗ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលបន្តិចទៀត។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ ឯកឧត្តម…
ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ-សមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិលោកយាយ លោកតា អ៊ំពូមីង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ» ជាមួយឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងចូលរួមធ្វើជាសាក្សី ក្នុងពិធីទទួលយកចំណងដៃប្រព័ន្ធចម្រោះទឹកកខ្វក់ថ្មីមួយទៀត ។ គម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិវឌ្ឍសមាជិក សមាជិកានៃអង្គពិធីទំាងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់កិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយបន្ទុកនៃជំងឺមហារីក និងធ្វើការពិសិដ្ឋកម្មគុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជា ដែលមានជំងឺមហារីក ដោយប្រើប្រាស់ធនធានឱ្យបានសមស្របទៅតាមបរិការណ៍សង្គម-សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ។ តាមរយៈរបាយការណ៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងទៅលើការកើនឡើងខ្ពស់នៃករណីថ្មីនៃជំងឺមហារីក ដែលមានលើប្រជាពលរដ្ឋគ្រប់វ័យ ស្របពេលដែលស្ថានភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍ ។ ការរៀបចំឱ្យមានផែនការជាតិនេះឡើង បង្ហាញឱ្យឃើញពីភាពបុរេសកម្មរបស់ក្រសួងសុខាភិបាល ក្នុងការពង្រីកវិសាលភាពផ្ដល់សេវាសុខាភិបាល ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ–ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ជាប្រចាំជាប់មិនដាច់នូវសុខភាព និង សុខុមាលភាពរបស់ប្រជាជន ។ ខ្ញុំសូមយកឱកាសនេះកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល, គ្រូពេទ្យ, មន្រ្តី និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារកន្លងទៅ។ ជាមួយនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់…
ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ, មន្រ្តីនាំពាក្យក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយស បងប្អូនអ្នកសារព័ត៌មាន ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា លើកទី៧ ឆ្នាំ ២០២៥ ដែលត្រូវបានរៀបចំឡើង ស្របពេលដែលកម្ពុជាកំពុងចូលរួមជាមួយពិភពលោក ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី ៣២ ក្រោមប្រធានបទស្តីពី «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ ១] (១) ជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា ស្របគ្នាជាមួយទិវាសិទ្ធិសេរីភាពសារព័ត៌មានពិភពលោក នេះជាលើកទី២ ដែលខ្ញុំបានចូលរួម(ជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា) ក្រោយពីជួបគ្នាឆ្នាំទៅ។ គិតថាមួយឆ្នាំៗ លឿនដែរ។ បងប្អូនខ្លះប្រៀបធៀបគ្នា បងប្អូនខ្លះថាអត់ចាស់សោះ ចាស់តែខ្ញុំ។ អម្បាញ់មិញ ទើបដឹងថានៅ OCIC នេះ ១០០ម៉ែត្រជាង។ ឆ្ងាយនោះឆ្ងាយ។ ១០០ម៉ែត្រជាង វាស់មួយម៉ោង។ អរគុណណាស់ចំពោះការស្រលាញ់រាប់អាន បាន២ ឬ ៣ខ្សឺតដែរ។ បងប្អូនអ្នកសារព័ត៌មាន…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជាមន្រ្តីរាជការ បុគ្គលិក កម្មករ កម្មការិនីនៅទីនេះ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់នៅទូទាំងប្រទេសនិងជនរួមជាតិជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥». ហើយខ្ញុំក៏សូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករ និយោជិត និង និយោជក នៅទូទាំងប្រទេស ក្នុង ឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៥ នេះផងដែរ ។ ជារៀងរាល់ឆ្នាំ, បងប្អូនមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ តែងតែបានជួបជុំគ្នាដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនេះ ហើយការប្រារព្ធពិធីអបអរនៅទីនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយក៏ជាឱកាសដ៏ល្អ សម្រាប់ការមកចូលរួមជួបជុំរីករាយ និងការចូលរួមលើកទឹកចិត្តដល់បងប្អូនមន្ត្រីរាជការ, បុគ្គលិក,…
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមសាជាថ្មីជាមួយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដ៏អធិកអធមនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] ក្នុងខែ៤នេះ យើងបានសម្ពោធសមិទ្ធផលជាច្រើន។ មុនចូលឆ្នាំ យើងសម្ពោធសមិទ្ធផលធំ២។ ទី១ ទំនើបកម្មមូលដ្ឋានយោធាជើងទឹក ដែលពង្រីងនូវវិស័យការពារជាតិ ជាកិច្ចសហប្រតិបត្តិការជាមួយចិន។ ទី២ គឺការសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ៧១សេ ដែលតភ្ជាប់ខេត្តត្បូងឃ្មុំ ជាមួយខេត្តកំពង់ចាម ហើយឆ្ពោះទៅខេត្តកំពង់ធំ ដែលតភ្ជាប់ជាមួយស្ពាន(ស្ទឹងត្រង់-ក្រូចឆ្មារ)។…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាគមបុគ្គលិកសិក្សា តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បងប្អូនសហពីជកម្មករទាំងអស់ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំជាមានសេចក្តីសោមនស្ស ដោយបានចូលរួម នៅក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ ដែលបានចូលរួមចំនួនប្រមាណជាង ៥ ១០០ នាក់ នៅក្នុង ឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នំា២០២៥ ក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និង កំណើនប្រកបដោយចីរភាព និង ភាពធន់» និង ការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ព្រឹកថ្ងៃអាទិត្យទី២៧ មេសាជាថ្ងៃក្រហម ដែលយើងប្រារព្ធរៀបចំនេះ មិនចំថ្ងៃទី១ ឧសភាទេ តែជាថ្ងៃដែលបងប្អូនឈប់សម្រាក អាចជួបជុំគ្នាបាន។ មួយទៀត ជារៀងរាល់ឆ្នាំ ថ្ងៃទី១(ឧសភា)នេះ ខ្ញុំជាប់កាតព្វកិច្ច…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា និងរាជរដ្ឋាភិបាលលោកជំទាវ Bridgett Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជា–ណាចក្រកម្ពុជាលោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Groupគណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និង រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)»។ ការពង្រីកខ្សែចង្វាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor សហរដ្ឋអាមេរិក នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលបានវត្តមានថ្មីបន្ថែមរបស់ឧស្សាហកម្មធុនធ្ងន់ទំនើប ដែលបាន និងកំពុងចូលរួមបង្កើនឱកាសការងារ កំណើនបៀវត្ស, ការអភិវឌ្ឍធនធានមនុស្ស និង ការផ្ទេរបច្ចេកវិទ្យា ក្នុងការអនុវត្តការងារផ្ទាល់។ យោងតាមរបាយការណ៍របស់ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA…