សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមេទ័ពជើងទឹកអាមេរិក ប្រកាស​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​លើវិស័យការពារជាតិ ឱ្យកាន់តែស៊ីជម្រៅ

FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅ​រសៀល​ថ្ងៃ​ពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា និងមេទ័ពជើងអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញ​ការ​ពេញចិត្តចំពោះការវិវឌ្ឍន៍លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​លើ​វិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ព្រមទាំងប្រកាសលើក​កម្ពស់​ឱ្យ​កាន់តែស៊ីជម្រៅ។ ក្នុងជំនួបនេះលោកមេបញ្ជាការ បានជម្រាបសម្តេចមហាបវរធិបតីថា ដំណើរ​ទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការ​បន្ត​កិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេស​កិច្ច​សហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវាចម្បាំងរបស់អាមេរិក USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចត​អស់រយៈ​ពេល ៨ឆ្នាំ។ លេីសពីនេះលោកមេបញ្ជាការ បានប្តេជាជំរុញកិច្ច​សហ​ប្រតិ​បត្តិ​ការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែសុីជម្រៅថែមទៀត តាម​រយៈ​ការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និង​ឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ លោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម ដែល​នេះជាកាយវិការប្រកបដោយមនុស្សធម៌។ ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយ​តម្លៃ​ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​រវាង​កម្ពុជា-អា​មេ​រិក ព្រមទាំងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ​ដំណើរទស្សន​កិច្ច​របស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។ តាមរយៈដំណើរ​ទស្សនកិច្ច​របស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savan​nah នេះ សម្ដេចមហាបវរធិបតីជឿជាក់ថា…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីលើកម្ពស់ការផលិត និងភាពប្រកួតប្រជែង

FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីលើកម្ពស់ការផលិត និងភាពប្រកួតប្រជែង។ ការសម្រេចនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាឱ្យថ្នាក់ដឹកនាំសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដឹកនាំដោយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពរាយការណ៍​ជូន​សម្ដេចមហាបវរធិបតីអំពីវឌ្ឍនភាពនៃ​​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែល​បច្ចុប្បន្ន​បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុន​វិនិយោគ​សរុបជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានជាង ២,៧០០​កន្លែង ដែលក្នុងនោះមានជាង ១,៩០០នាក់ គឺជាកម្លាំងពលកម្ម​ក្នុង​ស្រុក។ សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវ​ការ​នៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាង​មួយ​ចំនួន​ផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុម​ហ៊ុន​​ផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការកោតសសើរ និង​វាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើន និងជោគជ័យរបស់សមាគម​ឧស្សា​ហ​កម្ម​ស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋ​កិច្ច​កម្ពុជា តាមរយៈការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងលទ្ធភាពក្នុងការ​ផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញគោល​នយោ​បាយ, វិធានការ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដើម្បីធានា​ដល់ភាពជោគជ័យ,​ បរិយាកាសវិនិយោគ និងភាពប្រកួតប្រជែង​របស់​បណ្ដា​ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាផងដែរ។…

១០ខែឆ្នាំនេះ រាជធានីភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារ

FN ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ចំនួន៥១៦គម្រោង ក្នុងទំហំទុនវិនិយោគជាង ១ពាន់លានដុល្លារអាម៉េរិក។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃួង ស្រេង អញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ ចំនួន៥១៦គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ២.៥៤លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មាន ជាង១ពាន់លានដុល្លារអាម៉េរិក បន្ថែមទៀត»។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានឲ្យដឹងថា តាមរយៈការអនុវត្ត «ប្លង់គោលប្រើប្រាស់ដីឆ្នាំ២០៣៥» ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្តានុពលដែលមានស្រាប់ ក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ…

មន្រ្តីធនាគារជាតិនៃកម្ពុជា៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤​ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់​​ជាង ៨៥០លានដុល្លារ, វិស័យធនាគារនៅតែមានភាពរឹងមាំ

FN ៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់ប្រមាណ​ជាង ៨៥០លានដុល្លារ ​ស្មើប្រមាណ ១.៥%នៃទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ ដែលបានជួយសម្រួលបន្ទុកចំណាយដល់អ្នកជាប់កម្ចី។ ​លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកជាប់កម្ចីប្រមាណជាង ៥ម៉ឺន៣ពាន់នាក់ ​ដែលស្មើនឹងជាង ៥ម៉ឺន៧ពាន់គណនី ​​​ត្រូវបានរៀបចំឥណទានឡើងវិញ។ លោកស្រីបានពន្យល់ថា តាមរយៈទិន្នន័យខាងលើនេះបង្ហាញថា ​ការរៀបចំឥណទានឡើងវិញក្នុងដំណាក់កាលនេះ នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងវិធានដែលបានធនាគារជាតិ បានដាក់កាលពីអំឡុងរីករាលដាលជំងឺកូវីដ១៩ ដែ​លមានជាង១០%។ ការរៀបចំឥណទានឡើងវិញជូនអតិថិជន នៅមានកម្រិតទាបនៅឡើយនេះ ដោយសារការអនុវត្តនៅមានរយៈពេលខ្លី ដែលទើបតែបាន៣ខែ​ ​ខណៈអ្នកជាប់កម្ចីមួយចំនួនទៀត ដែលគ្មានលទ្ធភាពបង់ មិនចង់ទៅស្នើសុំរៀបចំឥណទានឡើងវិញ ដោយសារខ្លាចជាប់ឈ្មោះនៅក្នុង CBC។ ទន្ទឹមគ្នានេះ លោកស្រីវាយតម្លៃថា ស្ថានភាពនៃវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ បើទោះបីជាមានកំណើននៃការស្នើសុំរៀបចំឥណទានឡើងវិញ ការថយចុះនៃការផ្តល់ឥណទាន និងការកើនឡើងនៃឥណទានមិនដំណើរការក៏ដោយ ​ព្រោះតែធនាគារនៅតែរស់នៅបាន តាមរយៈការទទួលបានប្រាក់ចំណេញ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤​ លោក តូច…

កម្ពុជា-ឡាវ ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីផ្តល់ផលប្រយោជន៍ដល់ធុរជននៃប្រទេសទាំង២

FN ៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) កម្ពុជា-ឡាវ ត្រូវបានភាគីទាំងពីរចុះហត្ថលេខា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ​ដើម្បីលុបបំបាត់ ការយកពន្ធត្រួតគ្នា​រវាងកម្ពុជានិងឡាវ ​ក្នុងគោលដៅផ្តល់ផលប្រយោជន៍ដល់ធុរជន កម្ពុជា និងឡាវ។ ​ភាគីកម្ពុជា​ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលនៃ​កម្ពុជា និងលោក SANTIPHAB PHOMVIHANE រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្នុងនាមរដ្ឋាភិបាលឡាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងលោកបណ្ឌិត SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី​ឡាវ។ កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ នេះ ជាកិច្ចព្រមព្រៀង DTA ទី១២ ដែល​កម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ និងជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោម សមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ​ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ​សម្រេចបាន។ ទន្ទឹមនឹងនេះ កម្ពុជាបាន និងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងនេះ ជាមួយបណ្តាយុត្តាធិការដៃគូមួយចំនួនទៀត ដូចជា ជប៉ុន មីយ៉ាន់ម៉ា…

កម្ពុជានាំចេញអង្ករជាង ៥៧ម៉ឺនតោន បានចំណូល ៤១៣លានដុល្លារ នៅ១១ខែ ឆ្នាំ២០២៤, ខណៈនាំចេញស្រូវ ៤.៦លានតោន បានចំណូល ១ ៣៧៨លានដុល្លារ

FN ៖ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូនេះបានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន ទទួលបានចំណូល៤១៣លានដុល្លារអាមេរិក។ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤ លានដុល្លារ និងទៅកាន់គោលដៅ ៣១ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក…

កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

FN ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ ការប្រកាសបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ បានធ្វើក្នុងជំនួបទ្វេភាគី រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតី បានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំឱ្យកាន់តែរឹងមាំថែមទៀត។ លោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបាន បង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជនទាំងពីរ។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បាន អបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់…

ក្រមាខ្មែរ ត្រូវបានយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

FN ៖ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសម័យប្រជុំនេះ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ កិច្ចប្រជុំបានបើកជាផ្លូវការក្រោមអធិបតីភាពលោក Santiago Peña Palacios ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកស្រី Adriana Ortiz Semidei រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។ សូមជម្រាបថា ក្រមា ឬ កន្សែងប្រពៃណីខ្មែរ គឺជាអត្តសញ្ញាណជាតិ និង ជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងជីវិត រស់នៅប្រចាំថ្ងៃ របស់ប្រជាជនខ្មែរ ចាប់តាំងពីកើត រហូតដល់ស្លាប់ ហើយសព្វថ្ងៃនេះក្រមា នៅតែត្រូវបានប្រើប្រាស់ជានិច្ច។ ក្នុងសង្គមខ្មែរ ក្រមាត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ…

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ១០ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៣៧លាននាក់ ដូចតួលេខមុនពេលមានវិបត្តិជំងឺកូវីដឆ្នាំ២០១៩

FN ៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រយៈពេល១០ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥.៣៧លាននាក់ ដែលសម្រេចបាន ១០១.៥% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០១៩ ជាឆ្នាំកំពូលមួយដែលកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាស្តីពី «គោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ លោក ហោ សារុន បានបញ្ជាក់ថា «តាមការវាយតម្លៃជារួម វិស័យទេសចរណ៍កម្ពុជា ត្រូវបានពង្រឹងភាពធន់ និងធ្វើឲ្យមានប្រសើរឡើងជាលំដាប់ ដោយរីកចម្រើននៅលើ ផ្លូវមួយត្រឹមត្រូវ ឆ្ពោះទៅ សម្រេចបានលទ្ធផលដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩ កើតឡើង ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ​ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ ចំនួន…

គម្រោងវិនិយោគ និងធុរកិច្ចចំនួន ៤៨ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល

FN ៖ តាមការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី ១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។ អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មីចំនួន ២៨, និងការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក…