រោងចក្រផលិតសំបកកង់រថយន្តធំមួយរបស់ចិន បើកការដ្ឋានសាងសង់នៅខេត្តស្វាយរៀង ក្រោមទុនវិនិយោគ ៥០០លានដុល្លារ ១២ មករា ២០២៥

FN ៖ ជារឿងមួយដ៏គួរឱ្យអបអរសាទរបន្ថែមទៀតហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរគៀងគរទាក់ម៉ូយដល់ក្រៅប្រទេស បន្ទាប់ពីចូលកាន់តំណែង នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឱ្យបណ្តាលវិនិយោគិនជាច្រើន បានចូលមកបណ្តាក់ទុន នៅប្រទេសកម្ពុជាជាបន្ទាប់ និងបានបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក បានដាក់ទុនវិនិយោគប្រមាណ ៥០០លានដុល្លារ សាងសង់រោងចក្រផលិតសំបកកង់ដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៃខេត្តស្វាយរៀង ដែលពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ បានធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាង៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ៉ាន់លី ថាយអី ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជារហូតដល់ប្រមាណ ៥០០លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ និងទី២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នៃខេត្តស្វាយរៀង…

កម្ពុជារកបានចំណូលជិត៥០០លានដុល្លារ ពីការនាំចេញអង្ករជាង៦៥ម៉ឺនតោន ក្នុងឆ្នាំ២០២៤

FN ៖ ការនាំចេញក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួន ៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមាន សមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត…

កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤ពាន់លានដុល្លារ កើនឡើងជិត១៧% ក្នុងឆ្នាំ២០២៤

FN ៖ ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងកាលពីឆ្នាំ២០២៣ ដែលសម្រេចបានត្រឹមតែ ៤៦.៨២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។តាមទិន្នន័យដដែលនេះ បានបញ្ជាក់ថា រយៈពេលពេញមួយ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៦.១៩ពាន់លានដុល្លារ កើនឡើង១៥.៧% ខណៈការនាំចូលមានទឹកប្រាក់២៨.៥៤ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន គឺចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង…

ផលនេសាទត្រីប្រហុកកើនឡើង ១០%, រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ

FN ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះថា ផលនេសាទត្រីប្រហុកនៅឆ្នាំនេះ កើនឡើងប្រមាណ ១០%បើធៀបនឹងឆ្នាំមុន ខណៈលោកអំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ។ ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រីរួមដំណើររបស់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន, ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក ឌិត ទីណា បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន ក្នុងតម្លៃធូរថ្លៃ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។ បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម, សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល កងកម្លាំងចម្រុះសហគមន៍នេសាទ និងបងប្អូនប្រជានេសាទផងដែរ។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ…

បើកទំព័រដើមឆ្នាំថ្មី សម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យប្រតិភូសហព័ន្ធ​ស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

FN ៖ បើកទំព័រឆ្នាំថ្មី ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៨ ខែមករា នេះ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ​ប្រតិភូសហព័ន្ធ​ស្រូវ​អង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្រៅពីប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាហើយនោះ ក្នុងជំនួបនេះ រដ្ឋមន្ត្រីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ និងការធ្វើពាណិជ្ជកម្ម មានដូចជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជំនួបនេះ នឹងពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជា។ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួល​បាន​ចំណូល ៤១៣លានដុល្លារអាមេរិក។…

រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការសរុប ១៩២.២លានដុល្លារពីរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារ AFD

FN ៖ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទំហំសរុប១៩២.២លានដុល្លារ ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា ក្រោមការជឿជាក់នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានទទួលបុព្វសិទ្ធិសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាភាគីហត្ថលេខីតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅកម្ពុជា និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ ហិរញ្ញប្បទានសហប្រតិបត្តិការនេះមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២.២លានដុល្លារអាម៉េរិក ក្នុងនោះកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ ដូចខាងក្រោម៖ ១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) មានទឹកប្រាក់ឥណទានចំនួន ៩១លានអឺរ៉ូ…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាជាលើកដំបូងសម្រាប់អាណត្តិថ្មី

FN ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំ​កិច្ច​ប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបាន​បង្កើត​​ឡើងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រក​ចេញ-ចូល​តែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ច​សហ​​ប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់​សេដ្ឋ​កិច្ច​ពិសេស។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនីតិកាលថ្មីនេះ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១។ កិច្ចការវិនិយោគជាកិច្ចការដ៏អាទិភាពរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋា​ភិ​បាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការវិនិយោគ ហើយបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ រយៈពេលប្រមាណ១ឆ្នាំកន្លះរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តទាក់​ទាញបានគម្រោងវិនិយោគជាច្រើនគម្រោង។ របាយការណ៍​បាន​បង្ហាញ​ថា ឆ្នាំ២០២៤នេះ គម្រោងវិនិយោគចំនួន៤១៤គម្រោង​ត្រូវ​បាន​អនុម័ត ចំនួននេះធៀបនឹងឆ្នាំ២០២៣ កើនឡើង១៤៦គម្រោង ស្មើនឹង៥៤ភាគរយ។ សម្រាប់ទុនវិនិយោគវិញ ៤១៤គម្រោង…

សម្តេចមហាបវរធិបតី ចង្អុលបង្ហាញការងារ៧ចំណុច ជូនក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពវិនិយោគ និងធ្វើធុរកិច្ចនៅ​កម្ពុជា

FN៖ កាលពីព្រឹកថ្ងៃសុក្រ ​ទី២០ ខែធ្នូ ឆ្នាំ២០២៤សប្តាហ៍កន្លងទៅនេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូល​រួមពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសក​កម្ម​ពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអគ្គលេខាធិការ លោក លោកស្រីអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋ​លេ​ខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងទីប្រឹក្សាសម្ដេចបវរធិបតី នាយករដ្ឋ​មន្ត្រីផងដែរ។ របៀបវារៈនៃកិច្ចប្រជុំផ្លូវការលើកទី១នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង​ដើម្បីពិនិត្យ វឌ្ឍនភាពការងារ បញ្ហាប្រឈម និងកំណត់ទិសដៅការងារ​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន៖ ១) អគ្គលេខាធិការដ្ឋានក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២) គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍​កម្ពុជា (គ.ស.អ.ក.) និង៣) គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាសេនាធិការ។ ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរាយការណ៍​ជូនសម្ដេចមហាបវរធិបតី អំពីស្ថានភាពទូទៅ និងការកែលម្អសោភ័ណ​ភាព​បរិ​វេណក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេសគឺការរៀបចំទីកន្លែងបំពេញ​ការ​ងារ សម្រួលដល់ការប្រាស្រ័យទាក់ទងជាមួយ វិនិយោគិនប្រកបដោយ​ទំនុក​ចិត្ត…

ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីក្រុមហ៊ុនថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% ខណៈក្រុមហ៊ុនត្រូវលុបឈ្មោះមានជាង ១២០០ក្រុមហ៊ុន

FN ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនបង្កើតថ្មីជិត ១ម៉ឺនក្រុមហ៊ុន ធ្លាក់ចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមាន ១១ ៥០៦ក្រុមហ៊ុន។ បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការចុះបញ្ជីពាណិជ្ជកម្ម សម្រេចបានចំនួន៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន-១៧,១៧% ក្នុងនោះ ក្រុមហ៊ុនមូលធនចំនួន ៤ ៧២៥ កើនឡើង៨%, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ -១៦,៩២%, សហគ្រាសឯកបុគ្គលចំនួន៤៧៥០ ថយចុះ -៣២,៧៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន១។ ក្រៅពីការចុះបញ្ជីក្រុមហ៊ុនថ្មីហើយនោះ នៅរយៈពេល១១ខែមកនេះ ក្រសួងពាណិជ្ជកម្ម ក៏បានលុបឈ្មោះក្រុមហ៊ុ​នចំនួន ១២៨៤ក្រុមហ៊ុន ចេញពីបញ្ជីពាណិជ្ជកម្មផងដែរ​ ក្នុងនោះមានក្រុមហ៊ុនមូលធនចំនួន ១០៦២, ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ៣១ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គល ១៩១៕

ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណជាង ១៤លានដុល្លារ ពីការបង់កម្រៃសេវាសាធារណៈ និងសេវាផ្សេងៗ

FN ៖ ក្នុងរយៈពេល១១ខែ ​ឆ្នាំ២០២៤នេះ ​ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបានប្រមាណ ជាង៥៩ពាន់លានរៀល ឬប្រមាណជាង ១៤លានដុល្លារអាមេរិក ពីការបង់កម្រៃសេវាសាធារណៈរបស់ក្រសួង ការផាកពិន័យជាសាច់ប្រាក់ និងថ្លៃឈ្នួលអចលនទ្រព្យ​ជាដើម ដែលស្មើនឹង១១២.៥៩% ធៀបនឹងច្បាប់ថវិកាជាតិ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។ តាមរបាយការណ៍នេះបានបញ្ជាក់ថា ចំណូលទាំងនោះបានមកពីផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវាចំនួនជាង ៥៤ពាន់លានរៀល, ចំណូលបានមកពីការផាកពិន័យ និងការដាក់ទណ្ឌកម្មប្រមាណ៥ពាន់លានរៀល ផលហិរញ្ញវត្ថុ ១៣លានរៀល និងបានពីផលផ្សេងៗ ជាង១លានរៀល។ យ៉ាងនេះក្តីក្នុងរយៈពេល១១ខែនេះ ក្រសួងពាណិជ្ជកម្មបានចំណាយថវិកាប្រមាណជាង ៩៣ពាន់លានរៀល ឬប្រមាណជាង ២៣លានដុល្លារអាមេរិក ស្មើនឹង៨៦.២៣% ធៀបនឹងច្បាប់ថវិកាជាតិ ដែលបានចំណាយទៅលើការទិញ សេវាកម្ម ពន្ធនិងអាករ បន្ទុកបុគ្គលិក និងការឧបត្ថម្ភធនផ្សេងៗ៕