សន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី «អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ ២០២៦»

[ផ្ដើមសេចក្ដីអធិប្បាយ១] អរគុណសន្តិភាព!អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ!ផែនទាំងមូល សម្រាក! ប្រុង! សម្រាក! ទើបតែចូលបាន ៤ ថ្ងៃ? ខ្ញុំអត់ដឹង … ខាងក្បួនយើងយ៉ាងម៉េច។ ទម្លាប់ខ្ញុំ ពេល “សម្រាក” ហ្នឹងស្ដាប់បានយូរជាង។ “ប្រុង” រវល់តែឈរប្រុង ខ្លាចដួល ហើយជាពិសេសរយៈពេលវែង។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ​ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វ​កិច្ច​យោធា វគ្គដំបូង ឆ្នាំ ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ នាពេលនេះ។ ជាមួយនឹងការនាំមកនូវការនឹករព្ញក និងការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស កងកម្លាំងប្រដាប់អាវុធ យោធិនកាតព្វកិច្ចយោធា និងអាណាព្យាបាល លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងចូលរួមធ្វើជាសាក្សីប្រវត្តិសាស្ត្រ ចំពោះការចាប់ផ្តើមការអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា។ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាស្នេហារាប់អាន និងការកោតសរសើរយ៉ាងក្រៃលែង ចំពោះយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ និងក្រុមគ្រួសារដែលមានភាពក្លាហាន ឆន្ទៈមោះមុត ជាពិសេសគឺស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់…

សន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង»

– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;– គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត– អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាទឹកដីដ៏ស្រស់ត្រកាល ប្រកបដោយព្រៃភ្នំជ្រលងគិរីបុព្វតា, វប្បធម៌ដ៏សម្បូរបែប ជាពិសេស ជាចំណុចប្រសព្វនៃទន្លេ មេគង្គ សេកុង សេសាន និងស្រែពក នាពេលនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញ ភ្ញាក់ដែរ (ត្បិត)បានឈ្មោះថ្មីគឺ “សប្បុរសជនលាក់មុខ”។ ដល់ពេលបង្ហើបមកចេញមួយឈុតធំតែម្ដង នៅមុខមនុស្ស ៥០០០នាក់។ អរគុណ។ អម្បាញ់មិញ ក៏បានជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ហើយគរុសិស្សនៅសាលាភូមិភាគសុខាភិបាល និងមានឆ្មបច្រើន។ ត្រូវហើយខេត្តនៅភូមិភាគឦសាននេះ ត្រូវការកូនឱ្យកាន់តែច្រើន ព្រោះយើងមានគម្លាតជាមួយអ្នកខេត្ត/ក្រុង​ផ្សេងៗទៀត។ យើងនៅតិច ហើយដីធំ។ អញ្ចឹង យើងត្រូវការ(កំណើនប្រជាពលរដ្ឋ)។ បានជួបជាមួយក្មួយៗ(សិស្សានុសិស្ស) ដែលអម្បាញ់មិញមានម្នាក់ទើបប្រឡងបាក់ឌុប្លិ៍រួច។ សូមអបអរសាទរដែលបានបញ្ចប់ការប្រឡងពីរថ្ងៃ។ ខ្ញុំតាមមើលហ្វេសប៊ុកដែរ។…