ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត ពីរោងចក្រសហគ្រាស ១៨,០០០នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្ដម លោកជំទាវ គណៈកម្មាធិការទី៨ព្រឹទ្ធសភា ឯកឧត្ដមសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ សមាជិក/ជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូន កម្មករ និយោជិតទាំងអស់ ជាទីស្រឡាញ់រាប់អាន! (១) សមាជិករាជរដ្ឋាភិបាលមានការងារត្រូវធ្វើបន្ទាន់ សូមចាត់អ្នកតំណាងមកជំនួស ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានមកចូលរួមណាត់ជួបជាមួយប្រជាពលរដ្ឋ ជាពិសេសកម្មករ/ការិនីនៅក្រុងតាខ្មៅពេលនេះ។ សូមអរគុណផងដែរជូនដល់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសសមាជិករាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងថ្ងៃនេះច្រើនកុះករ។ កម្មវិធីទី១ ក៏បានច្រើន។ ខ្ញុំអរគុណណាស់ដែលបានឆ្លៀតឱកាសនេះ ក៏ប៉ុន្តែគិតថាម៉ោងនេះម៉ោងវិលជុំ ត្រូវធ្វើការងារជាប្រចាំដើម្បីដោះស្រាយ ឯកឧត្ដមខ្លះត្រូវលើកពេលប្រជុំកិច្ចការសំខាន់ដើម្បីមកចូលរួមនេះ ខ្ញុំគិតថា ទន្ទឹមនឹងការអរគុណដើម្បីឆ្លៀតពេលនេះ ខ្ញុំក៏សុំផ្ដល់គោលការណ៍ថា … បើសិនជាមានកិច្ចការត្រូវប្រជុំអី គឺមិនចាំបាច់(មក)ចូលរួមទេ ហើយសូមពិធីការចាត់ចែងតាមហ្នឹង ដើម្បីទុកឲ្យឯកឧត្ដម លោកជំទាវ ជាពិសេសសមាជិករាជរដ្ឋាភិបាលត្រូវការដឹកនាំដោះស្រាយ(កិច្ចការនៅក្រសួង)។ ប៉ុន្តែ គ្រាន់ថាក្នុងករណីឯកឧត្ដម លោកជំទាវ ជារដ្ឋមន្រ្តីមិនបានចូលរួម សូមចាត់រដ្ឋលេខាធិការប្រចាំការ ឬថ្នាក់ដឹកនាំរដ្ឋលេខាធិការណាមួយ ចូលរួមដើម្បីបានក្ដាប់នូវការងារ ហើយក្រែងលោខ្ញុំមានសំណួរចាំឆ្លើយផង។ (២) យកប្រជាជនជាធំ ជាប្រពៃណីនិងទិសដៅសំខាន់បំផុតរបស់គណបក្សប្រជាជន ​ អរគុណសាជាថ្មី ការចូលរួមរបស់អស់ឯកឧត្ដម…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំ​ណេះសំណាលជាមួយកម្មករនិយោជិកពីរោងចក្រសហគ្រាស ១៨,០០០នាក់ តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សូមគោរពឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញឯកឧត្តម លោកជំទាវ សមាជិក រាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្ដិយស បងប្អូនកម្មករ និយោជិក ទាំងអស់ជាទីរាប់អាន ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានជួបបងប្អូនកម្មករ និយោជិតនៅទីនេះ។ ដំបូង ខ្ញុំសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ដែលលោកបានដឹកនាំប្រទេសជាងបីទសវត្សរ៍ កសាងប្រទេសតាំងពីបែកបាក់ បាតដៃទទេ រហូតដល់យើងមានសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លទ្ធផលដែលបងប្អូនទាំងអស់គ្នា ១៨ ០០០ នាក់ បានមកអង្គុយនៅទីនេះ មានអាជីពនឹងនរ ការថែទាំ បៀវត្សរ៍ ហើយអ្នកជាច្រើនដែលរំពឹងលើបងប្អូន មាន​ឪពុកម្ដាយកូន ដែលយើងអាចជួយ(នៅក្នុង)បន្ទុក ក៏ជាលទ្ធផលនៃការងារ និងការសំរេចបាន​ដែលសម្ដេចតេជោ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្ដិមុនៗបានដឹកនាំ។ (១) សមិទ្ធផលសំរេចបាន ៤ ទសវត្សរ៍បន្តបន្ទាប់គ្នា ថ្ងៃនេះ ខ្ញុំនិងឯកឧត្តម ហេង សួរ សូមថ្លែងអំណរគុណនិងដឹងគុណដល់សម្ដេចតេជោដែលខិតខំដឹកនាំ ប្រ​ទេសមកដល់ពេលនេះ។​ ខ្ញុំក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំក្រសួងការងារដែលបានដឹកនាំកន្លង​មក (និង)ដែលថ្ងៃនេះ មានឯកឧត្តម អ៊ិត…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ “កិច្ចការធំ៣ ដើម្បីបង្កើតការងារ សំដៅកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ”

[…] គោលដៅរបស់កម្ពុជាគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទូទាំងប្រទេស។ មិនមែនសម្រាប់តែ(ការមានបានរបស់)ក្រុមហ៊ុន អ្នកវិនិយោគ ឬអ្នកមានទុននោះទេ។ យើងត្រូវវិនិយោគ […] ដើម្បីពង្រីកនូវសក្តានុពលរបស់ជាតិ […] ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ន ១៧លាននាក់។ អញ្ចឹង កិច្ចការសំខាន់មួយក្នុងការកាត់បន្ថយភាពក្រីក្រគឺការបង្កើតការងារ។ ជាទស្សនៈរបស់ខ្ញុំ ការបង្កើតការងារនេះគឺមានគោលដៅ […] ធ្វើកិច្ចការធំៗ ៣ […]។ ទី១៖ គឺ(បង្កើន)បរិមាណ(ការងារ)។ បរិមាណ(ការងារនេះ)គឺយើងមិនត្រូវតែប្រមូលផ្តុំតែនៅភ្នំពេញទេ ​មិនត្រូវប្រមូលផ្តុំនៅ(តែ)ខេត្តព្រះសីហនុ ឬមិនត្រូវប្រមូលផ្តុំនៅ(តែ)ទីណា(មួយនោះ)ទេ។ បរិមាណ(ការ​ងារជា)គោលដៅគឺបង្កើតការងារឱ្យបានច្រើន និងរុញការងារឱ្យដល់មូលដ្ឋាន។ នេះគឺជាកិច្ចការសំខាន់។ ពីដើមឆ្នាំ ១៩៩០ នៅទីនេះជាវាលស្រែ។ ភ្នំពេញមានតែមួយដុំទេ។ នៅទីនេះគឺផ្លូវជាតិលេខ៤ តូចមួយ […] ពេលនោះ រាជរដ្ឋាភិបាលរបស់យើងចាប់ផ្តើមធ្វើឯកជនភាវរូបនីយកម្ម។ យើងបើកឱ្យប្រជាពលរដ្ឋមានសិទ្ធិទិញដូរលក់ដីដើម្បីបើក(អោយមានការ)ធ្វើវិនិយោគ។ ពេលនោះមានការរិះគន់ច្រើនណាស់ថា កម្ពុជាបើកលក់ដី (នាំ)ឱ្យខ្មែរលក់ដីឱ្យចិន ឱ្យបរទេស។ មានការវាយប្រហារនិងរិះគន់ច្រើន។ ប៉ុន្តែបើយើងមិនបើកឱ្យទីផ្សារក្នុងការដំណើរការ ថ្ងៃនេះយើងគ្មានតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះទេ គ្មានការកម្មករជាង ៣ម៉ឺននាក់ ធ្វើការនៅទីនេះទេ ហើយគ្មានប្រាក់បៀវត្សរ៍រាប់លានដុល្លារដែលចូលទៅក្នុងហៅប៉ៅប្រជាពលរដ្ឋនៅទីនេះ និងនៅគ្រប់ខេត្ត រួមទាំងជាពិសេសខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនេះ។ មិនត្រឹមតែ(នៅ)ទីនេះទេ យើង(នឹង)រុញ(ការវិនិយោគ)ទាំងអស់(ទៅគ្រប់ទិសទី)ឥឡូវ។ ថ្ងៃមុនខ្ញុំទៅបាវិត…