សេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ពិធីបុណ្យសមុទ្រលើកទី១១ ខេត្តកំពត

ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួម(ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត)។ ថ្ងៃនេះ សូម្បីតែទេវតាក៏សប្បាយរីករាយជាមួយយើង (ដោយលោកបានបង្អុរភ្លៀង)ស្រោចស្រព។ ពីរឆ្នាំនេះ គឺដេញថ្ងៃចំតែថ្ងៃភ្លៀង។ ឆ្នាំទៅនៅកែប(ក៏ភ្លៀង)ថ្ងៃបើកដូចគ្នា ថ្ងៃ៣ ខែធ្នូ។ ថ្ងៃនេះនៅខេត្តកំពត​(ក៏ភ្លៀង)។ តែភ្លៀងមិនអាចរារាំងនូវអ្វីដែលយើងធ្វើនោះទេ។ កែសម្រួលបន្តិចបន្តួចតែត្រជាក់ត្រជុំ។ ថ្ងៃនេះ ឯកឧត្ដម ថោ ជេដ្ឋា អត់មក។ គាត់ទាយត្រូវថ្ងៃនេះ។ ​ឆ្នាំទៅ ត្រូវមួយខុសមួយ។ ឆ្នាំនេះ ទាយត្រូវ។ គាត់ថាពីម៉ោង ៣មក គឺចាប់ផ្ដើមមានភ្លៀង។ អបអរសាទរឯកឧត្ដម ថោ ជេដ្ឋា។ (១) កំពង់ផែទឹកជ្រៅ និងផែទេសចរណ៍អន្តរជាតិ ជាសក្តានុពលថ្មីនៃខេត្តកំពត ខ្ញុំ(នឹងថ្លែង)ខ្លីទេ ដោយសារឯកឧត្ដម ម៉ៅ ធនិន និង (ឯកឧត្តម) ហួត ហាក់ និយាយអស់ហើយ។ ទី១ ពីសក្ដានុពលរបស់ខេត្ត។ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះសមិទ្ធផលថ្មីៗដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ…