សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន វ៉ាន់ដា និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្រ្តាចារ្យ បុគ្គលិកសិក្សា និស្សិតជ័យលាភី ជាទីមេ ត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញា-បត្រកម្រិតបរិញ្ញបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថាន វ៉ាន់ដា ជូនដល់ជ័យលាភី ចំនួន ៤ ៤២៦ នាក់, ក្នុងនោះ មាននារី ចំនួន ៣ ៩២៤ នាក់ ស្មើនឹងជាង ៨៨% នៃចំនួនសរុប ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវផែនការ និងគោលនយោបាយនានា ទាក់ទងនឹងការសិក្សាអប់រំ…