សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ក្រោមប្រធានបទ TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា គណៈអធិបតី, ភ្ញៀវកិត្តយស បណ្ដាដៃគូរអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈលើកទី៩ ក្រោមប្រធានបទ«TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នាពេលនេះ។ ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ បាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និង ចីរភាព, សំដៅលើកកម្ពស់ជីវភាព និង សុខុមាលភាព របស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់, និង កាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់, ឆ្ពោះទៅការបង្កើតសង្គមមួយដែលមាន សិនិទ្ធភាព(សិ-ណិត-ធៈ-ភាប) សមធម៌ និង យុត្តិធម៌។ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា…