សារដកស្រង់ពីហ្វេសប៊ុក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងការដំណោះស្រាយបញ្ហាដីធ្លីនៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់

សូមអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំកាលពីថ្ងៃទី ១ តុលាកន្លងទៅនេះ ដោយសូមឱ្យប្អូនចូលមកជួបក្រុមការងាររបស់ខេត្ត ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។ ដូចខ្ញុំបានបញ្ជាក់រួចហើយថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមកយើងបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ តាមរយៈកម្មវិធីមួយចំនួន រួមមានកម្មវិធី LASED, កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជននិងនិវត្តន៍ជន, កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ។ល។ ខ្ញុំសូមអរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តមកែវ រតនៈដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ រួមទាំងការស្វែងរកដំណោះស្រាយជូជូនប្អូនស្រី សែម សុគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។ ខ្ញុំសូមបញ្ជាក់ឡើងវិញថាតំបន់អន្ទង់អាំង (ឬ បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋនិងទេសចរណ៍អាចទៅកំសាន្តបាន។

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម ភារធារីស្ថានទូតចិនប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សលោកយាយ លោកតា អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌឥណទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ជាមួយឯកឧត្តម ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនៅពេលនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ផ្លូវលេខ១០ សាងសង់លើតម្រាយផ្លូវនិងភូមិសាស្ត្រក៏លំបាក (ខ្ញុំក៏មានការ)សប្បាយរីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំចាំ (កាលពី)មួយឆ្នាំជាងមុន ខែ៥ បានមកសម្ពោធនៅកន្លែងនេះដែរ គឺសមិទ្ធផលនៅវិទ្យាល័យប្រមោយ។ កាលនោះមុនសង្គ្រាម សក់ខ្មៅ។ ឥឡូវប៉ះគ្នាមួយប្រាវពីរប្រាវទៅ សក់ស។ អម្បាញ់មិញ មើលរូបថតទៅ កាលបើកការដ្ឋានសាងសង់ឆ្នាំ២០២០…

សុរន្ទកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល; គណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំពូមីង និងបងប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានក្ដីរីករាយ ដែលបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្តាល» ដែលជាព្រឹត្តិការណ៍សំខាន់ នៃកម្មវិធីកែទម្រង់ដីធ្លីនៅកម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ខ្ញុំក៏ធ្លាប់បានចូលរួមកម្មវិធីដូចគ្នានេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។ កាលនោះ យើងបញ្ចប់(ចែកបណ្ណកម្មសិទ្ធីដីធ្លីជូនប្រជាពលរដ្ឋ) ហើយថ្ងៃនេះនៅខេត្តកណ្ដាល។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមចូលរួមអបអរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត​កណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើដីធ្លី ក្រោយពីការទន្ទឹង រង់ចាំអស់ជាច្រើនឆ្នាំ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ២] អម្បាញ់មិញ សួរពូ(ម្នាក់) បានបណ្ណហើយយកទៅណា។ ប្រើក្នុងគ្រួសារ ឬទុកឱ្យកូន? ឥឡូវយើងផ្ទេរដីធ្លីឱ្យកូន មិនមានជាប់ពន្ធទេ។ (គាត់ថា)ទុកសិនហើយ។ ទុកសម្រាប់តាយាយសិន។ កូនកុំទាន់អាល។ [ចប់សេចក្ដីអធិប្បាយ២] កម្មសិទ្ធិស្របច្បាប់លើដីធ្លីគឺជា «មូលដ្ឋាននៃជីវិត»…