សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ជាប់និទ្ទេសA  និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងគ្រឹះស្ថានសិក្សានានា មាតាបិតា អាណាព្យាបាល និង ក្មួយៗសិស្សជាប់និទ្ទេស A ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សជាប់និទ្ទេស A ទាំង ៣ ០២០ នាក់ ដែលជំនួបលើកនេះ គឺជាជំនួបលើកទី១១, បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៣ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី ខេត្ត និង អ្នកពាក់ព័ន្ធ…

សុន្ទរកថានិងសេចក្តីអធិប្បាយ ស​ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤»

ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្រ្តីរាជការបណ្ដារាជធានីខេត្ត និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ ២០២៤ ក្នុងក្របខណ្ឌនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។ ផ្អែកលើរបាយការណ៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអង្គពិធីទាំងមូល ចំពោះអង្គភាពជ័យលាភី អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលទទួលបានចំណាត់ថ្នាក់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៣។ [សេចក្ដីអធិប្បាយ១] អម្បាញ់មិញ ស្ដាប់ទៅ មានអតីតអនុវិទ្យាល័យរបស់ខ្ញុំមួយដែរ អនុវិទ្យាល័យចតុមុខ។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការវាយតម្លៃ   អង្គភាពផ្តល់សេវាសាធារណៈគំរូ  ដែលត្រូវបានដឹកនាំអនុវត្តដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិប្រកបដោយតម្លាភាព សុចរិតភាព មានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ផ្អែកលើបែបបទ នីតិវិធី និងគោលការណ៍ច្បាស់លាស់។ ទន្ទឹមនឹងនេះ…