សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្នុងខេត្តក្រចេះ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូ អ្នកគ្រូ, ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកម្មវិធី «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧៣, កំណាត់ផ្លូវខេត្តលេខ ៣៧៧ និង កំណាត់ផ្លូវខេត្តលេខ ៣៧៧A ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក»  ជាមួយ លោកស្រី តាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី, លោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ នៅពេលនេះ ។ តាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន, កំណាត់ផ្លូវទាំងបីខ្សែដែលកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ មានប្រវែងសរុបប្រមាណ ៩៨,៤ គីឡូម៉ែត្រ…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ​កម្ពុជា;ឯកឧត្តមអនុប្រធានទី២រដ្ឋសភា, ឯកឧត្តម លោកជំទាវ សមាជិក/ជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្សអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកស្រុកស្ទឹងត្រង់ អ្នកក្រូចឆ្មារទាំងអស់ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] (១) ផ្លូវស្ពានស្ទឹងត្រង់ក្រូចឆ្មារ ជានិមិត្តរូប ផ្លូវភ្ជាប់និស្ស័យ ឃើញមានទាំងអ្នកមកពីមេមត់ចូលរួមនៅទីនេះ។ សូមអរគុណ។ ថ្ងៃនេះ យើងរួមគ្នាសប្បាយរីករាយអបអរសាទរចំពោះការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១សេ ដ៏អធិកអធម។ អម្បាញ់​មិញ ខ្ញុំបានប្រាប់ឯកឧត្តម ឯកអគ្គរដ្ឋទូតថា ផ្លូវនេះស្ពាននេះ សម្រាប់គ្រួសារខ្ញុំ គឺ(ជា)និមិត្តរូប(ដ៏)សំខាន់ ដូចជាការភ្ជាប់និស្ស័យ ព្រោះខាងកើតទន្លេគឺស្រុករបស់ម៉ែ ខាងលិចទន្លេជាស្រុករបស់ពុក។ តាមខ្ញុំ អ្នកក្រូចឆ្មារ និងអ្នកស្ទឹងត្រង់ហ្នឹង ជាគ្រួសារនឹងគ្នាច្រើនគូ។ ច្រើនតែអ្នកស្ទឹងត្រង់ទៅដណ្ដឹងអ្នកក្រូចឆ្មារ។ និយាយអញ្ចឹងមិនដឹងថាបង្អាប់ពុកឬម៉ែទេ … ការភ្ជាប់ស្ពាន ការកសាងផ្លូវបន្ថែម​ មិនត្រឹមតែភ្ជាប់អ្នកក្រូចឆ្មារ និងអ្នកស្ទឹងត្រង់ទេ ប៉ុន្តែយើងភ្ជាប់ភូមិស្រុកតាមបណ្ដោយហ្នឹង ហើយបើកច្រកបន្ថែមពីផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦ បន្ថែមទៀត។ សូមអរគុណ…