សុន្ទរកថានិងសង្កថា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និង សិក្ខាកាមមេធាវី
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា លោក លោកស្រី ជាសាស្ត្រាចារ្យ ភ្ញៀវ-កិត្តិយស និង សិស្សមេធាវី និង សិក្ខាកាមមេធាវី ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្ស ដោយបានចូលរួមនៅក្នុង «ពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី ៣ ដល់វគ្គទី១៦» សរុបចំនួន ១ ៦៦០ នាក់ ដែលបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ ប្រកបដោយជោគជ័យ ។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះជ័យលាភី ទាំងអស់នៅថ្ងៃនេះ ។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស…