សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាលើកទី១ ជាមួយគណៈកម្មាធិការកណ្ដាល នៃគណៈកម្មាធិការសាខារាជធានីខេត្ត មន្រ្តីប្រតិបត្តិទីស្នាក់ការកណ្ដាលកាកបាទក្រហម។ ជាពិសេស ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីខេត្ត ចំនួន ៤៧៤២ នាក់ ដែលត្រូវបំពាក់កន្សែងនៅថ្ងៃនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំខ្ញុំ សូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលតែងតែព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ អរគុណចំពោះឯកឧត្តម ទិត ចំណាន ចំពោះសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា ដែលបានជម្រាបជូនអង្គពិធីទាំងមូល ជាពិសេស…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករតំបន់សេដ្ឋកិច្ចពិសេស នាងកុក

ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសបងប្អូនកម្មករនិងជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន! [ផ្តើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសេចក្ដីសោមនស្សរីករាយ ដែលបានមកសំណេះសំណាលជាមួយបងប្អូនកម្មករនិយោ​ជិត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិតស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នេះគឺជាកម្មវិធីទីមួយរបស់ខ្ញុំ នៅក្នុងឆ្នាំថ្មី។ ឆ្នាំកើន តែអាយុថយ (មើលទៅនៅ)ក្មេង។ អម្បាញ់មិញមកជួបប្អូនៗ គាត់ថា នៅក្រៅ​ក្មេងជាងក្នុងរូបថត។ អម្បាញ់មិញមកនេះ ក៏មានប្អូនស្រីមួយថា សុំបោះត្រាក្រែមមួយ … អញ្ចឹងបានជាអា​យុកាន់តែក្មេង ដោយសារតែសេចក្ដីសប្បាយរីករាយបានជួបជាមួយបងប្អូន។ ខាងនេះអត់បានឆ្លងទៅ អម្បាញ់​មិញ​ឃើញកាន់កាមេរ៉ា ព្រោះខាងនេះមួយម៉ោងជាងហើយ …។ អរគុណក្រសួងការងារ គណៈអភិបាលខេត្តកោះ​កុង ស្រុកមណ្ឌលសីមា ខាងបណ្ដារោងចក្រសហគ្រាស ដែលបានសហការក្នុងការរៀបចំ(ពិធីនេះ) និងអរគុណចំពោះការផ្ដល់ឱកាសឱ្យបងប្អូនបានចូលរួមនៅក្នុងថ្ងៃនេះ ក៏ដូចជាបានឈប់សម្រាកបន្តទៀតក្រោយពីចប់ពិធីនេះទៅ។ ម្សិលមិញជាថ្ងៃ(ជ័យជំនេះ) ៧មករា។ ថ្ងៃនេះ ជាថ្ងៃ ៨ មករា យើងអបអរសាទរនៅដើមឆ្នាំតែម្ដង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើពាំនាំនូវការសួរសុខទុក្ខ ការជូនពរ ប្រសិទ្ធពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…