សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតសុខាភិបាលលើកទី៤៣ «សមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិឌ្ឍន៍;ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គសន្និបាតទំាងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ » ។   អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល នាឱកាសនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និង កំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ តាមរយៈ ការជួបជុំពិភាក្សា ពិនិត្យ និង ផ្លាស់ប្ដូរយោបល់តាមជំនាញ និង បទពិសោធន៍រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមសាស្រ្តាចារ្យ  ឈាង រ៉ា…