សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល, អគារចំណត និងរោងជាង, និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលឯកឧត្តម ឯកអគ្គរដ្ឋទូតតំណាងស្ថានទូតនានាប្រចាំកម្ពុជា,គណៈធិបតី ភ្ញៀវកិត្តិយស សាស្រ្តាចារ្យវេជ្ជសាស្រ្ត ក្រុមគ្រូពេទ្យ និស្សិតសុខាភិបាល និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ «អគារមជ្ឈ​មណ្ឌលកណ្តាល, អគារចំណត និង រោងជាង, និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត» នាថ្ងៃនេះ ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមកោតសរសើរចំពោះក្រសួងសុខាភិបាល ដែលបានយកចិត្តទុក​ដាក់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត, ជាពិសេស ការដាក់ចេញនូវយន្តការគន្លឹះ, ការអភិវឌ្ឍមូលធនមនុស្ស, និង ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និង កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និង ប្រព័ន្ធសុខភាពសាធារណៈ ស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែងរបស់ រាជរដ្ឋាភិបាល ។ ជាក់ស្តែង, ការប្រកាសបើកការដ្ឋាននាពេលនេះ ឆ្លុះបញ្ចាំងនូវការរីកចម្រើនថែមមួយកម្រិតទៀត នៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្រ្តនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ក្នុងយុគនៃបដិវត្តន៍ឧស្សាហកម្ម…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតសុខាភិបាលលើកទី៤៣ «សមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិឌ្ឍន៍;ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គសន្និបាតទំាងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ » ។   អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល នាឱកាសនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និង កំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ តាមរយៈ ការជួបជុំពិភាក្សា ពិនិត្យ និង ផ្លាស់ប្ដូរយោបល់តាមជំនាញ និង បទពិសោធន៍រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមសាស្រ្តាចារ្យ  ឈាង រ៉ា…

សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ តេជោសែន កោះធំ, ខេត្តកណ្តាល

ឯកឧត្តមសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី គណធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍក្រុមគ្រូពេទ្យ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋ និងជនរួមជាតិជាទីស្រលាញ់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ តេជោសែន កោះធំ នាឱកាសនេះ។ មន្ទីរពេទ្យ តេជោសែន កោះធំ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតសម្រាប់ប្រជា-ពលរដ្ឋកម្ពុជា បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីខែ-តុលា ឆ្នាំ២០២៣ កន្លងទៅ។ មន្ទីរពេទ្យទាំងពីរនេះ ផ្តល់គុណតម្លៃជាប្រវត្តិសាស្រ្តសម្រាប់វិស័យសុខា-   ភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ដែលជានិច្ចកាល ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។ [ផ្តើមសេចក្តីអធិប្បាយ ១] (១) គណបក្សប្រជាជនកម្ពុជានៅបំរើប្រជាជន និងកសាងសមិទ្ធផលតាមការសន្យា សូមឆ្លៀតឱកាសនេះ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ…