សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង “ពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ដែលជាព្រឹត្តិការណ៍ប្រកប​ដោយ​​មោទនភាព ទាំងសម្រាប់ប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិទំាងមូល។ ពិធីនេះជាសក្ខីភាពនៃការទទួលស្គាល់គុណ​តម្លៃដ៏ល្អឯក​នៃអត្តសញ្ញាណកេរដំណែលវប្បធម៌ និងប្រវតិ្តសាស្ត្រ​ ដែល​ដូនតាខ្មែរ​បាន​បន្សល់ទុក​ សម្រាប់​កូនចៅជំនាន់ក្រោយ ក៏ដូចជាសម្រាប់មនុស្សជាតិគ្រប់រូបនៅលើសកលលោក។ ខ្ញុំ​ពិតជាមានក្តីរំភើប ជាពិសេស ដោយសារថ្ងៃនេះ ក៏ជា​ថ្ងៃ​គម្រប់ខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។ វត្ថុបុរាណដែលយើងទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែល​មានតម្លៃពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។ ការទទួល បានវត្ថុបុរាណទំាងនេះ ក៏ជានិមិត្តរូបនៃការជួបជុំគ្នាឡើងវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលតែងស្ថិតនៅជាប់ជាមួយប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់កាលវេលា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា គឺជាមង្គលរបស់ជាតិ ដែលជួយប្រោះព្រំ និងព្យាបាលស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះឈឺចាប់ នៅ​ក្នុងអំឡុងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម នាពេលកន្លងមក។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១)…

សុន្ទរកថាគន្លឹះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទ “អនាគតកម្ពុជា ដោយគ្មានអំពើប្រ ល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព”

លោកជំទាវ Alice Wairimu Nderitu, អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍;លោកជំទាវ Dr. Beth Van Schaack, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទទួលបន្ទុក​​យុត្តិធម៌ឧក្រិដ្ឋកម្មសកល;ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជា​មានសេចក្តីសោមនស្សជាអនេក​ ដោយបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការ​ការពារ និង ការ​ឆ្លើយតប តាមរយៈការអប់រំ និង ការថែទាំសុខភាព” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរ´ភូមិន្ទ និង មជ្ឈមណ្ឌលឯកសារកម្ពុជា។​ ជាបឋម ខ្ញុំសូមអរគុណចំពោះគំនិត​ផ្តួចផ្តើមដ៏ថ្លៃថ្លា​នេះ ដើម្បីលើកកម្ពស់ការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ វត្តមានរបស់យើងនៅថ្ងៃនេះ គឺជាការបង្ហាញពីការទទួលស្គាល់នូវការរួមចំណែកដ៏សំខាន់របស់​ អ.វ.ត.ក. ដែល​បានផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និង អ្នករស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍។ សាលាក្តី​កូនកាត់មួយនេះ បានឆ្លុះបញ្ចាំងពីភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា​ ក្នុងការ-ប្រឈមមុខនឹងអតីតកាលដ៏សែន​លំបាក ដោយមានការគាំទ្រ​ពីប្រទេសជា​មិត្ត ក្នុង​ក្របខណ្ឌនៃអង្គការសហប្រជាជាតិ។ យើង​ខ្ញុំសូម​យក​ឱកាស​នេះ ​ថ្លែងអំណរគុណ​ចំពោះការគាំទ្រ, ទាំងបច្ចេកទេស និង ​ហិរញ្ញវត្ថុ,…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករតំបន់សេដ្ឋកិច្ចពិសេស នាងកុក

ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសបងប្អូនកម្មករនិងជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន! [ផ្តើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសេចក្ដីសោមនស្សរីករាយ ដែលបានមកសំណេះសំណាលជាមួយបងប្អូនកម្មករនិយោ​ជិត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះ​សំណាលជាមួយបងប្អូនកម្មករនិយោជិតស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នេះគឺជាកម្មវិធីទីមួយរបស់ខ្ញុំ នៅក្នុងឆ្នាំថ្មី។ ឆ្នាំកើន តែអាយុថយ (មើលទៅនៅ)ក្មេង។ អម្បាញ់មិញមកជួបប្អូនៗ គាត់ថា នៅក្រៅ​ក្មេងជាងក្នុងរូបថត។ អម្បាញ់មិញមកនេះ ក៏មានប្អូនស្រីមួយថា សុំបោះត្រាក្រែមមួយ … អញ្ចឹងបានជាអា​យុកាន់តែក្មេង ដោយសារតែសេចក្ដីសប្បាយរីករាយបានជួបជាមួយបងប្អូន។ ខាងនេះអត់បានឆ្លងទៅ អម្បាញ់​មិញ​ឃើញកាន់កាមេរ៉ា ព្រោះខាងនេះមួយម៉ោងជាងហើយ …។ អរគុណក្រសួងការងារ គណៈអភិបាលខេត្តកោះ​កុង ស្រុកមណ្ឌលសីមា ខាងបណ្ដារោងចក្រសហគ្រាស ដែលបានសហការក្នុងការរៀបចំ(ពិធីនេះ) និងអរគុណចំពោះការផ្ដល់ឱកាសឱ្យបងប្អូនបានចូលរួមនៅក្នុងថ្ងៃនេះ ក៏ដូចជាបានឈប់សម្រាកបន្តទៀតក្រោយពីចប់ពិធីនេះទៅ។ ម្សិលមិញជាថ្ងៃ(ជ័យជំនេះ) ៧មករា។ ថ្ងៃនេះ ជាថ្ងៃ ៨ មករា យើងអបអរសាទរនៅដើមឆ្នាំតែម្ដង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើពាំនាំនូវការសួរសុខទុក្ខ ការជូនពរ ប្រសិទ្ធពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…