សេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ខ្ញុំព្រះករុណាខ្ញុំ សូមបង្គំព្រះតេជព្រះគុណ សមណនិស្សិតជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពជាទីសក្ការៈ;ឯកឧត្តម លោកជំទាវ គណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និសិ្សតជ័យលាភីទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត ១ម៉ឺននាក់ ថ្ងៃនេះលេងវង់ធំ។ សូមអបអរសាទរ។(សម្ដេចធិបតីនិយាយលេងពីរឿងសក់ស្កូវ អ្នកមានសក់លាប និងអ្នកអត់សក់លាប) ថ្ងៃនេះ យើងក៏រៀបចំពិធី(ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ៥ថ្ងៃក្រោយពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក។ ខ្ញុំសូមយកឱកាសនេះ ធ្វើការថ្លែងអំណរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រុមការងារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមរៀបចំយុវជនស្ម័គ្រចិត្ត, ក្រុមវិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរួមគ្នា។ ឆ្នាំនេះ (យើង)រៀបចំធំ។ ជាទូទៅ យើងអត់រៀបចំធំ ២ឆ្នាំជាប់គ្នាទេ។ ឆ្នាំទៅ យើងរៀបចំខួបទី ៧០ឆ្នាំ នៃពិធីបុណ្យឯករាជ្យ តែឆ្នាំនេះ គឺខួបទី២០ នៃព្រះរាជពិធីគ្រងបរមរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ហើយក៏ជាការរៀបចំ(ពិធីបុណ្យអុំទូក) ដើម្បីជំរុញវិស័យទេសចរណ៍របស់យើង។ ឆ្នាំនេះ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជ័យលាភីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០

ឯកឧត្តម សមាជិករាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក  លោកស្រី;ភ្ញៀវកិត្តិយស គ្រូបង្វឹក កីឡាករ កីឡាការិនី និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីអបអរសាទរកីឡាករ និងកីឡាការិនីរបស់យើង ក្នុងពិធី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនជ័យលាភីនៅក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០» នាពេលនេះ។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់។ ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ជាពិសេស គ្រូបង្វឹក កីឡាករ…