សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្ដាម-បាត់ដំបង) និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ្ឌ-ប៉ោយប៉ែត)
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាគណអធិបតី ភ្ញៀវកិត្តយស លោកគ្រូអ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងអង្គពិធីទាំងមូល បងប្អូនជនរួមជាតិជាទីស្រលាញ់រាប់អាន។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះខ្ញុំមានកិត្តិយសនៅក្នុងការចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅបាត់ដំបង ដែលមានប្រវែង ២៤៦ គីឡូម៉ែត្រ និងពិធីបើកការដ្ឋានកសាងផ្លូវជាតិលេខ ៥ ពីសិរីសោភណ្ឌទៅប៉ោយប៉ែត ដែលមានប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោមឥណទានសមទានពីរដ្ឋាភិបាលជប៉ុន។ ក្តីសប្បាយរីករាយទី១ គឺ បានជិះសាកលើផ្លូវ(ក្នុងដំណើរ)មក។ កាលដែលខ្ញុំប្រើផ្លូវនេះចុងក្រោយ គឺមុននឹងការបញ្ចប់ការកសាង។ នៅមានកំណាត់ខ្លះមិនទាន់(ធ្វើ)ទេ។ អញ្ចឹងបានជាក្នុងដំណើរព្រឹកមិញ គេបាន calculate ខុស មកដល់មុនម៉ោង។ លឿនពេក។ ដំបូងគ្រោងថាម៉ោង ៦ និង ៣០នាទី ចេញមក ហើយនឹងមកដល់នេះ ក្នុងរយៈពេលចរ ១ ម៉ោង ៥នាទី។ អញ្ចឹង delay បន្តិច។ ម៉ោង ៦និង ៤០នាទី…