សុន្ទរកថា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុង កិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) (ចម្លងពីsubtitles)

សូមអរគុណ ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី! ជាបឋម ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏រស់រវើក នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី Aliyev រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូរបស់ខ្ញុំ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសអាស៊ែបៃហ្សង់ ហើយសូមសម្តែងនូវការអបអរសាទរចំពោះការបន្តធ្វើជាប្រធានសន្និសីទ CICA សម្រាប់ឆ្នាំ ២០២៦-២០២៨។ ខ្ញុំក៏សូមកោតសរសើរផងដែរចំពោះប្រធាន និងលេខាធិការដ្ឋាន CICA ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះឡើងយ៉ាងល្អប្រសើរ។ កម្ពុជាក៏សូមសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានក្លាយជា រដ្ឋសមាជិកនៃសន្និសីទ CICA។ ការចូលរួមរបស់ឡាវក្នុងនាមជារដ្ឋសមាជិក នឹងពង្រឹងបន្ថែមទៀត នូវភាពជាតំណាង បរិយាបន្ន និងភាពស្វាហាប់នៃសន្និសីទរបស់យើង។ កម្ពុជាក៏សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះអគ្គលេខាធិការថ្មីនៃសន្និសីទ CICA។ យើងជួបជុំគ្នានៅចំពេលនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា ជម្លោះអូសបន្លាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ឧក្រិដ្ឋកម្មឆ្លងដែន…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦

ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គវេទិកាទាំងមូល ជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង ក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ព្រមទាំងធុរជន និងវិនិយោគិនវៀតណាមទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបានសហការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។ វត្តមានដ៏ច្រើនកុះកររបស់ធុរជនកម្ពុជា និងវៀតណាមនាថ្ងៃនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសយើងទាំងពីរ។ វេទិកានាថ្ងៃនេះប្រព្រឹត្តទៅក្នុងពេលដែលសភាពការណ៍តំបន់ និងសកលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលការណ៍នេះកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរវិធាននៃការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កម្ពុជា និងវៀតណាមបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធជាផ្លូវការ រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC របស់ក្រុមហ៊ុន TH Automotive Manufacturing

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោកស្រី Chen Jiacai អនុប្រធានក្រុមហ៊ុន GAC Groupលោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TH Groupគណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC របស់ក្រុមហ៊ុន TH Automotive Manufacturing នាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាលនិងថ្នាក់ដឹកនាំក្រុមហ៊ុន TH Automotive Manufacturing ដែល​បានមើលឃើញពីសក្តានុពលពិតប្រាកដរបស់កម្ពុជា តាមរយៈការសម្រេចចិត្តបោះទុនវិនិយោគសរុបចំ​នួន​ ២០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ក្នុងខេត្តកំពង់ឆ្នាំង របស់កម្ពុជា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ពោធិ៍សាត់និងកំពង់ឆ្នាំង ប្រែមកជាខេត្តមានសក្តានុពលពង្រីកខ្លួនក្នុងវិស័យឧស្សាហកម្ម ថ្ងៃមុនបានជួបគ្នានឹងលោកពូ ណម តុង។ បានសន្យាពីរកន្លែង។ ថ្ងៃនេះមួយ។ គាត់រៀបចំការដំឡើងរថយន្តពីរប្រ​ភេទ។ ប្រភេទមួយគឺ…