សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន វ៉ាន់ដា  និងគណៈធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាស្រ្តាចារ្យ ​ បុគ្គលិកសិក្សា និស្សិតជ័យលាភី ជាទីមេ ត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួម ក្នុងពិធីប្រគល់សញ្ញា-បត្រកម្រិតបរិញ្ញបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ​នៃ​វិទ្យាស្ថាន វ៉ាន់ដា​ ជូនដល់​ជ័យលាភី ចំនួន ៤ ៤២៦ នាក់, ក្នុងនោះ មាន​នារី ចំនួន ៣ ៩២៤ នាក់ ស្មើនឹងជាង​ ៨៨% នៃចំនួនសរុប ។ ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះ​​ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវផែនការ និងគោលនយោបាយនានា ទាក់ទងនឹងការសិក្សាអប់រំ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំព្រះរាជាណាចក្រកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូអភិវឌ្ឍ និងអង្គសន្និបាត ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួម ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍”។ [ផ្ដើមសេចក្ដីអធិប្បាយ១] អម្បាញ់មិញរៀបចេញមក ប្រពន្ធសួរថ្ងៃនេះពាក់អាវស្រស់ម្ល៉េះ? ខ្ញុំថា ទៅបិទសន្និបាតប្រចាំឆ្នាំទេសចរណ៍ ត្រូវតែស្រស់អញ្ចឹង។ [ចប់សេចក្ដីអធិប្បាយ១] ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលបានចំណាយពេល ចូលរួមក្នុងសន្និបាតនេះ។ សន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ពិនិត្យឡើងវិញនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបានកន្លងមក ។ ខ្ញុំជឿជាក់ថា…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បុណ្យឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះមេគុណខេត្តពោធិ៍សាត់ទាំង២គណៈ ព្រះតេជគុណ ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល,គណៈអធិបតី ភ្ញៀវកិត្តិយស សីលវន្ត សីលវតី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូក្មួយៗសិស្សានុសិស្សទាំងអស់ អ៊ំ ពូ មីងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមនៅកម្មវិធីថ្ងៃនេះ។ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមអបអរសាទរ នូវសមិទ្ធផលដ៏ធំធេងមួយនេះគឺព្រះ « ព្រះបទុមចេតិយនៅក្នុងវត្តមណីរតនារាម» ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់ នៅថ្ងៃនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) សម្ពោធសមិទ្ធផលពុទ្ធសាសនាលើកទី១ តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើត ចូលរួមជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនទាំងអស់។ តាមដឹងអញ្ជើញមកពី ២៥ រាជធានី/ខេត្តជុំគ្នា។ ល្ងាចមិញ ឮថាភោជនីយដ្ឋាននៅពោធិ៍សាត់ពេញ សណ្ឋាគារផ្ទះសំណាក់ពេញ។ អញ្ចឹងចូលឆ្នាំលឿនបន្តិចនៅពោធិ៍សាត់។ អម្បាញ់មិញ ចូលមកជួបជាមួយលោកតា លោកយាយ អ៊ំ ពូ មីង…