សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លី

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល;គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋមកពីបណ្ដាស្រុកនានា នៃខេត្តកំពង់ចាម និងអ្នកស្រុកស្ទឹងត្រង់ទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដោយបានមកកាន់ទឹកដីស្រុកស្ទឹងត្រង់សាជាថ្មី។ ថ្ងៃនេះ ត្រជាក់ផង ក្ដៅផង។ ត្រជាក់ត្រង់ថា ថ្ងៃនេះមានខ្យល់។ ថ្ងៃមុន ទៅបន្ទាយមានជ័យ ក៏បើកម៉ាស៊ីនត្រជាក់ម្ដងហើយ។ ថ្ងៃនេះ មកទីនេះ ទេវតាបើកម៉ាស៊ីនត្រជាក់មួយទៀត។ នៅស្ទឹងត្រង់ ពាក់អាវរងាស្ទើរគ្រប់គ្នាតែម្ដង។ ក្ដៅវិញត្រង់ថា មានការកក់ក្ដៅ។ ថ្ងៃនេះ មកដល់ស្រុកកំណើត។ អម្បាញ់មិញថាមកស្រុកកំណើតតាយាយ និងពុក អ្នកស្រុកស្ទឹងត្រង់ ហើយក៏មានវត្តមានអ្នកមកពីក្រូចឆ្មារ រកាខ្នុរដែរ។ អញ្ចឹងថ្ងៃនេះ ស្រុកពុកនិងស្រុកម៉ែ ជួបគ្នានៅទីនេះតែម្ដង។ ស្រុកកំណើតខ្ញុំនៅមេមត់។ ​បើនិយាយពីប្រវត្តិ កាលម៉ែពរពោះហ្នឹង ជាប់គុកនៅនឹងមេមត់ តែកើតហើយ រត់មកនៅខាងក្រូចឆ្មារ រកាខ្នុរមួយរយៈ។ ដល់បែកភ្នំពេញ មកនៅស្ទឹងត្រង់មួយរយៈ មុននឹងទៅភ្នំពេញ។ អញ្ចឹង ក៏ដូចជាទឹ​កដីកំណើតរបស់ខ្លួន។ សប្បាយរីករាយបានជួបនូវទីនេះ លោកតា លោកយាយ…

សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកព្រៃឈរ និងកំពង់សៀម ខេត្តកំពង់ចាម

(១) កម្មវិធីជួបជាមួយបងប្អូនកម្មករ/ការិនីលើកទី៦ នៅខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានមកជួបជាមួយនឹងបងប្អូននៅខេត្តកំពង់ចាម។ លើកទីមួយហើយ ក្រោយដែលរដ្ឋាភិបាលថ្មីបានបង្កើតឡើង បានមកជួបអ្នកកំពង់ចាម។ តាមពិត ពីមុនបោះឆ្នោត ពីឆ្នាំ២០១១មក ខ្ញុំបានចុះជួបច្រើន ព្រោះមូលដ្ឋានការងាររបស់ខ្ញុំ គឺនៅខេត្តកំពង់ចាម តាំងពីមុនត្បូងឃ្មុំមិនទាន់កើតជារូបរាងពីឆ្នាំ២០១១។ នេះក៏ជាកម្មវិធីលើកទី៦ ជួបជាមួយនឹងបងប្អូនកម្មករកម្មការិនី ក្រោយពីរដ្ឋាភិបាលថ្មីបង្កើតឡើង។ ខ្ញុំសប្បាយរីករាយបានជួបជាមួយបងប្អូន។ អ្នកខ្លះមកតាំងពីម៉ោង១ តាមខ្ញុំដឹង។ បងប្អូនខ្លះមិនគេងទេ … មានប្អូនស្រីម្នាក់ថា “ខ្ញុំសុំថតមួយផ្ញើម៉ែ”។ មានប្អូនមួយទៀតប្រាប់ថា “កូនខ្ញុំប្រាប់ថា​ មក ត្រូវតែថត” … ជាការសប្បាយរីករាយណាស់។ មិនដឹងម៉េច ៦កម្មវិធីនេះ ឱ្យតែមុនជួបបងប្អូន កម្មករ កម្មការិនី គឺអត់ដែលគេងមុនម៉ោង ២ទេ។ ដូចជារំភើបឬយ៉ាងម៉េច … អ្នកទូរទស្សន៍បើថត ថ្ងៃក្រោយវាយ color ម៉េចឱ្យក្មេងផង … ទើបឡើង ៤៦ ឆ្នាំផង។ ហេតុអ្វីបានជាក្មេង? ទី១ លាបសក់។ តែអត់លាប ចាស់ហើយ។ តែទី២ ឧស្សាហ៍បានថ្នាំប៉ូវធម្មជាតិ…