សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេក ទេសនិងវិជ្ជាជីវៈកម្រិត៣»
– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;– គណៈធិបតី ភ្ញៀវកិត្តិយស, ថ្នាក់ដឹកនាំ គ្រឹះស្ថានសិក្សានានា,– មាតាបិតា អាណាព្យាបាល និងក្មួយៗជាបេក្ខជននិទ្ទេស A ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A ទាំង ២ ០៤៤ នាក់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ ដែលជាជំនួបលើកទី១២ រាប់ចាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៣ ផ្អែកលើគោលការណ៍ «អ្នកចេះ គឺជាប់»។ ការរៀបចំពិធីជួបសំណេះសំណាលនៅថ្ងៃនេះ ជាការបន្តការជួបជុំ និងការលើកទឹកចិត្តដល់ក្មួយៗសិស្សជាប់និទ្ទេស A ដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានផ្តួចផ្តើមរៀបចំឡើងតាំងពីឆ្នាំ ២០១៤, និងក្រោយៗមក…

