សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា ប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាននិងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់ គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិសាស្រ្តាចារ្យ បុគ្គលិកសិក្សា គរុសិស្ស គរុនិស្សិត ជ័យលាភី គ្រូបង្វឹក កីឡាករ/ការិនី អង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ ជាន់, សមិទ្ធផលនានា, និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់ គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា» នាពេលនេះ។  [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] មានភ្ញៀវពិសេសម្នាក់ចូលរួមក្នុងសមាសភាពខាងក្រោម។ ខ្ញុំមិនប្រាប់ទុកឱ្យឆ្ងល់។ អ្នកចូលរួមនេះ មួយអាទិត្យនេះ សួរចង់ ១០ដង ថាខ្ញុំមកដល់ម៉ោងប៉ុន្មានព្រឹកហ្នឹង ព្រោះគាត់ត្រូវមកតាំងពីម៉ោង ៦កន្លះ។ នៅផ្ទះហ្នឹង បន្ទាប់ពីប្រពន្ធខ្ញុំមក គឺពួកគាត់ហ្នឹងឯងដែលធំ។ ខ្ញុំថាពិធីការប្រាប់ម៉ោង ៨កន្លះ បើតែមកមុនគឺអ្នករៀបចំកម្មវិធីពិបាក រត់ជាន់ជើងគ្នា។ ខ្ញុំធ្លាប់រៀបចំកម្មវិធី។ ពេលខ្លះរៀបចំ(មិនទាន់)ហើយ(គណៈអធិបតីមកដល់)។ ភ័យជាងគេបំ​ផុតគណៈអធិបតីមកមុនកម្មវិធី។ ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះការរៀបចំបានល្អនៅទីនេះ ហើយក៏ជាលើកទី១…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល» ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅ អំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាង ១ ឆ្នាំ…