សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society

ព្រះមហាក្សត្រី អាហ្ស៊ី ហ្សះ (Azizah) ព្រះរាជឧបការនី នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកស្រី Candela Gonzalez ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីពិភពលោក លោកស្រី Kaela Saenz Oriti ប្រធានសហគមន៍ OB-PS លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ និងគណៈប្រតិភូ WAGGGS, OB-PS ពីបណ្តាប្រទេសនានា, អង្គពិធីទាំងមូល ជាទីមេត្រី; ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ The Olave Baden-Powell Society នៅលើទឹកដីអង្គរ ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។…

សុន្ទរកថា(ចម្លងតាមសម្លេង) របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើក “«មហាសន្និបាតលើកទី ៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក”» ក្រោមប្រធានបទ “«ស្រមៃមើលឱកាស”»

លោកស្រី Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Chempaka Emalin Pahamin លោកស្រី Ching Ching Wee-ong ​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGs) ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើទឹកដីអង្គរដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏មហាឱឡារិកនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅជូនលោកស្រីបណ្ឌិត Juseon Byun ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគណៈប្រតិភូមិត្តកាយឫទ្ធិនារីគ្រប់បណ្ដាប្រទេសក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលមានវត្តមាននៅក្នុងអង្គពិធីនេះ។ ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រ និងដ៏មានអត្ថន័យសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគមនៅ​ក្រោមម្លប់នៃសុខសន្ដិភាព…