បទអន្តរាគមន៍ និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសម័យប្រជុំរដ្ឋសភាជាតិវិសាមញ្ញ នីតិកាលទី៧ អំពី សេចក្តីព្រៀងច្បាប់ ស្តីពីកាតព្វកិច្ចយោធា

សូមគោរព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា,សម្តេចក្រឡាហោម ស ខេង  សម្តេចពិជ័យសេនា ទៀ បាញ់  និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាទីគោរពដ៏ខ្ពង់ខ្ពស់,ឯកឧត្តមអនុប្រធានរដ្ឋសភា, ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត តំណាងរាជរដ្ឋាភិបាល និងអង្គសភាទាំងមូល! ថ្ងៃនេះ, ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយ ដែលបានមកចូលរួមធ្វើ បទអន្តរាគមន៍ជូនអង្គសភាដ៏ឧត្តុង្គឧត្តម អំពីច្បាប់ស្តីពី កាតព្វកិច្ចយោធា នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នាពេលនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជូនចំពោះសម្តេចប្រធានរដ្ឋសភា និង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបានទទួលយកសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលលើការកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ព្រមទាំងបានពិនិត្យ និងសិក្សា​លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា  ដែល ឯកឧត្ត​ម កែប ជុតិមា ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ទើបបានរាយការណ៍ជូនអង្គសភាដ៏ឧត្តុង្គឧត្តម និងបានអនុញ្ញាតឱ្យខ្ញុំ ធ្វើបទអន្តរាគមន៍ មុនអង្គសភា យកមកពិចារណាអនុម័ត។ ស្ថិតក្នុងបរិការណ៍ដែលស្ថានភាពតាមតំបន់ និង ពិភពលោក កាន់តែមានភាពតានតឹង, ស្មុគស្មាញ…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន

ឯកឧត្តមអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនឯកឧត្តម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈអ៊ំពូមី បងប្អូនប្រជាពលរដ្ឋ ក្មួយៗទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ (១) ទោះបីរស់នៅទីណាក៏ដោយ ជនកម្ពុជាតែងតែមានស្មារតីរួបរួមគ្នា ស្កាត់ជួបគ្នា ព្រឹកមិញនេះ មុនចេញមក ឃើញបានសុំពេលបន្តិចថែមកៅអី ព្រោះការអញ្ជើញចូលរួមចង់លើស capacity។ ការរៀបចំនេះបង្ហាញអំពីស្មារតីស្រលាញ់រាប់អានគ្នារបស់បងប្អូននៅជប៉ុន ការស្កាត់ពីឆ្ងាយរកគ្នាមក ដើម្បីជួបជុំគ្នានៅថ្ងៃនេះ។ ចូលមកអម្បាញ់មិញ ក៏បានជួបជុំជាមួយបងប្អូនជាច្រើន សប្បាយរីករាយ ហើយមានក្មួយពីរនាក់ ហុចក្រដាសឱ្យមក។ សុំអានបន្តិច។ ពីក្មួយ វិសិដ្ឋ “ជម្រាបសួរសម្ដេចអ៊ំ ខ្ញុំចង់ជួបសម្ដេចអ៊ំយូរហើយ។ ខ្ញុំចង់ឱ្យសម្ដេចអ៊ំមានអាយុវែង ២០០ឆ្នាំ ដើម្បីបានជួបអ៊ំរហូត។ ខ្ញុំស្រលាញ់សម្ដេចអ៊ំ។ I LOVE YOU!”។ អរគុណណាស់។ មួយទៀត “ក្មួយជម្រាបសួរសម្ដេចអ៊ំ។ I LOVE YOU !។ អរគុណណាស់ក្មួយ I LOVE YOU TOO។ ជួបបងប្អូនច្រើន។ ប្អូនស្រីម្នាក់សួរថា សម្ដេចហត់ឬទេ។ ឃើញមុខស្លេក? បានជួបប៉ុណ្ណេះ ថាមពលពេញប៊ឹបតែម្ដង។រឿងសប្បាយពេលចេញទៅក្រៅប្រទេសគឺការដែលបានជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរជាស្មារតីរួបរួម។ ជាប្រធានគណៈប្រតិភូ រឿងចេញដំណើរចេញទៅក្រៅប្រទេស…