សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ជាប់និទ្ទេសA  និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ និងគ្រឹះស្ថានសិក្សានានា មាតាបិតា អាណាព្យាបាល និង ក្មួយៗសិស្សជាប់និទ្ទេស A ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានជួបសំណេះសំណាលជាមួយក្មួយៗសិស្សជាប់និទ្ទេស A ទាំង ៣ ០២០ នាក់ ដែលជំនួបលើកនេះ គឺជាជំនួបលើកទី១១, បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០១៣ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ។ ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយ ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), អគ្គិសនីកម្ពុជា, រដ្ឋបាលរាជធានី ខេត្ត និង អ្នកពាក់ព័ន្ធ…

សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងអង្គពិធីទាំងមូលជាទីមេត្រី! (១) ប្រើ​ហ្វេសប៊ុកជាមធ្យោបាយទទួលព័ត៌មាន និងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋ ខ្ញុំមានសេចក្ដី​សោមនស្សរីករាយបានមកចូលរួមក្នុងកម្មវិធីសម្ពោធ​សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព​ ក្រុងតាខ្មៅ ថ្ងៃនេះ … កាលពីថ្ងៃ១៥ ខែកញ្ញា ខ្ញុំបានចុះទៅ … ឃើញតាមសំណើតាមហ្វេសប៊ុកមក។ ឃើញក្មួយៗ ឡើងធ្វើវេទិកា​សាធារណៈស្នើសុំ។ ក៏ចុះទៅមើល។ បានផ្ដល់ការសាងសង់អគារនៅទីនោះ​។ តាមហ្វេសប៊ុកដដែល ឃើញលោកគ្រូចូលខម្មិនថា សម្ដេចនៅក្រុងតាខ្មៅមានវិទ្យាល័យមួយទៀត វិទ្យាល័យ ហ៊ុន សែន សេរីភាព។ ថ្ងៃ២០(កញ្ញា) បានអោយឯកឧត្តម ខេង សុមេធ ចុះទៅមើល ក៏សម្រេចសង់(អគារ)មួយខ្នង ៣០បន្ទប់ ៣ជាន់ នឹងជួសជុល(ផ្សេងៗទៀត)។ កន្លងទៅ សម្ដេចតេជោក៏ធ្លាប់ប្រើ​ហ្វេសប៊ុកជាមធ្យោបាយមួយ(ក្នុងការទាក់ទងក្តាប់និងដោះស្រាយសំណូមពរ)។ ឥឡូវ ខ្ញុំក៏ប្រើដើម្បីឆ្លើយឆ្លង។ ខ្ញុំបានទទួលព័ត៌មានច្រើន…