ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកតា លោកយាយ និងសិស្សានុសិស្សនៃអង្គការមូលនិធិកុមារ (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ
(១) អរគុណអង្គការ CCF និង PSE បានជួយដល់ប្រជាជនជាង ២០ឆ្នាំមកហើយ និយាយរួម ថ្ងៃនេះតោងគេមកទេ។ ទី១ សូមអរគុណចំពោះ Scott Neeson ដែលរៀបរាប់អំពីការវិវត្តនៃអង្គការ CCF ក្នុងរយៈពេល ២០ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០០៤។ យើងបានជួបគ្នា ១០ឆ្នាំហើយ ដែលខ្ញុំចាំ។ ដំបូងគឺឆ្នាំ២០១៤។ អម្បាញ់មិញ សួរទៅ ក្មួយៗខ្លះមិនទាន់កើតផង។ អញ្ចឹងបានន័យថាសមាជិកថ្មី។ មើលប៉ុន្មាននាក់កើតក្រោយឆ្នាំ ២០១៤? មានមួយចំនួន។ កាលហ្នឹងមិនដឹងនៅណា។ នៅលេងនៅលើមេឃនៅឡើយមិនទាន់ចុះ។ ជួបលោកតាលោកយាយនៅទីនេះច្រើន។ ថ្ងៃនេះ ក៏មានវត្តមានរបស់លោកស្រី Marie-France des Pallière ដែលមកពីខាងអង្គការ PSE ហើយក៏សូមអរគុណផងដែរ ដែលបានធ្វើសកម្មភាព ២៨ឆ្នាំហើយជួយទៅដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ អញ្ចឹង ទាំង CCF ទាំង PSE ថ្ងៃនេះក៏បានមកជួបគ្នា។ តាមពិត ដូចគ្រួសាររបស់ខ្ញុំបានលើកអញ្ចឹង គឺខួបនៅថ្ងៃទី២០ ឯណោះ។ តាមពិត ចង់ធ្វើនៅថ្ងៃទី២០ ប៉ុន្តែដល់ថ្ងៃទី២០នេះ…