សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករតំបន់សេដ្ឋកិច្ចពិសេស នាងកុក
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈធិបតី ភ្ញៀវកិត្តិយសបងប្អូនកម្មករនិងជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន! [ផ្តើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសេចក្ដីសោមនស្សរីករាយ ដែលបានមកសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នេះគឺជាកម្មវិធីទីមួយរបស់ខ្ញុំ នៅក្នុងឆ្នាំថ្មី។ ឆ្នាំកើន តែអាយុថយ (មើលទៅនៅ)ក្មេង។ អម្បាញ់មិញមកជួបប្អូនៗ គាត់ថា នៅក្រៅក្មេងជាងក្នុងរូបថត។ អម្បាញ់មិញមកនេះ ក៏មានប្អូនស្រីមួយថា សុំបោះត្រាក្រែមមួយ … អញ្ចឹងបានជាអាយុកាន់តែក្មេង ដោយសារតែសេចក្ដីសប្បាយរីករាយបានជួបជាមួយបងប្អូន។ ខាងនេះអត់បានឆ្លងទៅ អម្បាញ់មិញឃើញកាន់កាមេរ៉ា ព្រោះខាងនេះមួយម៉ោងជាងហើយ …។ អរគុណក្រសួងការងារ គណៈអភិបាលខេត្តកោះកុង ស្រុកមណ្ឌលសីមា ខាងបណ្ដារោងចក្រសហគ្រាស ដែលបានសហការក្នុងការរៀបចំ(ពិធីនេះ) និងអរគុណចំពោះការផ្ដល់ឱកាសឱ្យបងប្អូនបានចូលរួមនៅក្នុងថ្ងៃនេះ ក៏ដូចជាបានឈប់សម្រាកបន្តទៀតក្រោយពីចប់ពិធីនេះទៅ។ ម្សិលមិញជាថ្ងៃ(ជ័យជំនេះ) ៧មករា។ ថ្ងៃនេះ ជាថ្ងៃ ៨ មករា យើងអបអរសាទរនៅដើមឆ្នាំតែម្ដង។ ឆ្លៀតឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើពាំនាំនូវការសួរសុខទុក្ខ ការជូនពរ ប្រសិទ្ធពររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…