សុន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ តេជោសែន កោះធំ, ខេត្តកណ្តាល
ឯកឧត្តមសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ លោក លោកស្រី គណធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងដៃគូអភិវឌ្ឍក្រុមគ្រូពេទ្យ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋ និងជនរួមជាតិជាទីស្រលាញ់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ តេជោសែន កោះធំ នាឱកាសនេះ។ មន្ទីរពេទ្យ តេជោសែន កោះធំ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតសម្រាប់ប្រជា-ពលរដ្ឋកម្ពុជា បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីខែ-តុលា ឆ្នាំ២០២៣ កន្លងទៅ។ មន្ទីរពេទ្យទាំងពីរនេះ ផ្តល់គុណតម្លៃជាប្រវត្តិសាស្រ្តសម្រាប់វិស័យសុខា- ភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ដែលជានិច្ចកាល ចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងមួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។ [ផ្តើមសេចក្តីអធិប្បាយ ១] (១) គណបក្សប្រជាជនកម្ពុជានៅបំរើប្រជាជន និងកសាងសមិទ្ធផលតាមការសន្យា សូមឆ្លៀតឱកាសនេះ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ…