សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា ប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាននិងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់ គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិសាស្រ្តាចារ្យ បុគ្គលិកសិក្សា គរុសិស្ស គរុនិស្សិត ជ័យលាភី គ្រូបង្វឹក កីឡាករ/ការិនី អង្គពិធី ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ ជាន់, សមិទ្ធផលនានា, និង ប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និង សញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់ គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា» នាពេលនេះ ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] មានភ្ញៀវពិសេសម្នាក់ចូលរួមក្នុងសមាសភាពខាងក្រោម។ ខ្ញុំមិនប្រាប់ទុកឱ្យឆ្ងល់។ អ្នកចូលរួមនេះ មួយអាទិត្យនេះ សួរចង់ ១០ដង ថាខ្ញុំមកដល់ម៉ោងប៉ុន្មានព្រឹកហ្នឹង ព្រោះគាត់ត្រូវមកតាំងពីម៉ោង ៦កន្លះ។ នៅផ្ទះហ្នឹង បន្ទាប់ពីប្រពន្ធខ្ញុំមក គឺពួកគាត់ហ្នឹងឯងដែលធំ។ ខ្ញុំថាពិធីការប្រាប់ម៉ោង ៨កន្លះ បើតែមកមុនគឺអ្នករៀបចំកម្មវិធីពិបាក រត់ជាន់ជើងគ្នា។ ខ្ញុំធ្លាប់រៀបចំកម្មវិធី។…

