សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ ​South-East Asia

ឯកឧត្តម, លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, រាជរដ្ឋាភិបាលគណៈអធិបតី, ភ្ញៀវកិត្តិយស, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា, មាតាបិតា, អាណាព្យាបាល និងនិស្សិតជ័យលាភីជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥០០ នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅពេលនេះ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) ជោគជ័យក្នុងការសិក្សាជាសមិទ្ធផលនៃបួនភាគី កាលពីឆ្នាំទៅ យើងក៏បានជួបគ្នាម្តងដែរក្នុងការចែកសញ្ញាបត្រ។ ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដែលនៅថ្ងៃនេះ យើងគិតថាជាសមិទ្ធផលរួម។ ទី១៖ ជាសមិទ្ធផលរបស់និស្សិតផ្ទាល់។ ជ័យលាភីដែលបានខិតខំនៅក្នុងការរៀនសូត្រ ប្រឈមគ្រប់ឧបសគ្គ ដើម្បីសម្រេចនូវកិច្ចការរបស់ខ្លួន។ ទី២៖ ជាសមិទ្ធផលរបស់ឪពុកម្តាយ អាណាព្យាបាល។ ខ្ញុំជឿថា ការសម្រេចរបស់កូនៗ របស់ក្មួយៗ របស់ប្តី របស់ប្រពន្ធ របស់ឪពុក និងថ្ងៃនេះប្រ​ហែលជាមានលោកអ៊ំដែរ សុទ្ធតែមានការគាំទ្រ ផ្តល់កម្លាំងចិត្តពីគ្រួសារ អាណាព្យាបាលរបស់ខ្លួន និងការបង្កលក្ខណៈឱ្យរៀន ឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចរៀនចប់។ បើមិនមែនប្រឡូកផ្ទាល់សម្រាប់ ៤…