សុន្ទរកថា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុង សន្និសីទពិភពលោក ស្ដីពី បញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល

ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី អ្នកនាងកញ្ញា ជាទីមេត្រី! ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងទាន់ពេលវេលា និក្រោមមូលបទដ៏ត្រឹមត្រូវ គឺ «ភាពជាដៃគូលើផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីអនាគតដ៏ត្រចះត្រចង់»។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើបរិវត្តកម្មយ៉ាងខ្លាំងក្លាទៅលើសេដ្ឋកិច្ច សេវាសាធារណៈ សន្តិសុខ និងភាពប្រកួតប្រជែង ក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុនមក។ ក្នុងបរិការណ៍នេះ បញ្ហាប្រឈមនៅចំពោះមុខយើង លែងជាសំណួរថាតើ AI នឹងផ្លាស់ប្តូរអនាគតរបស់យើងដែរឬទេនោះទេ ប៉ុន្តែជាសំណួរថាតើយើងត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីធានាថានឹងអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះដោយសមធម៌ ការទទួលខុសត្រូវ និងចីរភាពសម្រាប់ប្រទេសនីមួយៗ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែកប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីអភិបាលកិច្ច AI តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជា គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល (Global AI Governance Initiative) និងផែនការសកម្មភាពអភិបាលកិច្ច AI សកល (Global AI Governance Action Plan) ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ…