កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យដល់កម្រិតថ្មី និងកំណត់គោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

(The Khmer Daily Network)៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នាទីក្រុងសេប៊ូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត។ នៅក្នុងជំនួបនោះ ឯកឧត្តម Le Minh Hung បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-វៀតណាម និងបានអញ្ជើញសម្តេចធិបតីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមជាថ្មីម្តងទៀត។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើចំណុចយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន រួមមាន៖ ខួបលើកទី៧០ នៃទំនាក់ទំនងការទូត៖ ត្រៀមរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតក្នុងឆ្នាំ២០២៧ ឱ្យបានអធិកអធម។ គោលដៅពាណិជ្ជកម្ម និងវិនិយោគ៖ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានដល់ ២០ ប៊ីលានដុល្លារអាមេរិក និងលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមចូលមកកម្ពុជាកាន់តែច្រើន។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ៖ ពន្លឿនការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និង ហូជីមិញ-ម៉ុកបៃ ដើម្បីជំរុញសេដ្ឋកិច្ច និងការធ្វើដំណើរ។ កិច្ចសម្រួលច្រកព្រំដែន៖ សម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ និងងាយស្រួលសម្រាប់ការផ្លាស់ប្តូរទំនិញ។ ក្រៅពីវិស័យសេដ្ឋកិច្ច ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ ថាមពល ទេសចរណ៍…

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងចែករំលែកបទពិសោធន៍លើការអនុវត្តកាតព្វកិច្ចយោធា

(The Khmer Daily Network)៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នាទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ដើម្បីពង្រឹង និងពង្រីកសន្ទុះនៃទំនាក់ទំនងឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ ឯកឧត្តម Lawrence Wong បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏មានផ្លែផ្ការវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់សិង្ហបុរី ក្នុងការបន្តជំរុញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដែលរួមមាន៖ វិស័យពន្ធដារ និងវិនិយោគ៖ ការចូលជាធរមាននៃវិសាធនកម្មលើកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា (DTA) ដែលជាកត្តាគន្លឹះក្នុងការទាក់ទាញវិនិយោគិនសិង្ហបុរីកាន់តែច្រើនមកកម្ពុជា។ សន្តិសុខស្បៀង៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីសន្តិសុខស្បៀង ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រ។ ការចែករំលែកបទពិសោធន៍យោធា៖ សម្តេចធិបតីបានជម្រាបជូនអំពីការចាប់ផ្ដើមអនុវត្ត ច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅកម្ពុជាក្នុងឆ្នាំ២០២៦នេះ និងបានស្នើសុំឱ្យភាគីសិង្ហបុរី ចែករំលែកបទពិសោធន៍ដ៏សម្បូរបែបលើការអនុវត្តកិច្ចការនេះ ដើម្បីធានានូវភាពជោគជ័យ និងរលូន។ ក្រៅពីវិស័យខាងលើ…

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង

FN ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា -ថៃ បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ថ្ងៃនេះ ខ្ញុំនិងនាយករដ្ឋមន្ត្រី Anutin ទើបតែបានជួបប្រជុំគ្នាដោយមានការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។ ការពិភាក្សារបស់យើងផ្តោតលើភាពតានតឹង និងវិធានការកសាងទំនុកចិត្ត ដើម្បីស្តារ និងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែង និងធ្វើឱ្យទំនាក់ទំនងប្រែមកធម្មតា។ យើងបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់ទាំងអស់ពោលគឺ JBC, GBC និង RBC ខណៈដែលរដ្ឋាភិបាល ថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់រដ្ឋជាសមាជិកអាស៊ានចំពោះការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់របស់ពួកគេ។ កម្ពុជាស្វាគមន៍ចំពោះការទទួលយកភាពជាអ្នកដឹកនាំរបស់ប្រទេសហ្វីលីពីនពីប្រទេសម៉ាឡេស៊ី។ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់។ យើងក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូររវាងប្រជាជន…