សេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល»

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ១] (១) កងនគរបាលមមានតួនាទីនិងភារកិច្ចច្រើនជំនាញ ដូច ឯកឧត្តម នាយឧត្តមសេនីយ ឯក មនោសែន បានអានអម្បាញ់មិញនេះ កងកំលាំងនគរបាលជាតិនៅទីនេះគឺមានជំនាញច្រើន។ កងនគរបាលជាតិមានតួនាទីនិងភារកិច្ចច្រើនណាស់។ ភារកិច្ចកងទ័ពមានកំណត់ ប៉ុន្ដែសំរាប់កងនគរបាល មានតួនាទីច្រើនជំនាញ រួមទាំងការពារព្រំដែន។ មានមន្ដ្រីនគរបាលយុត្ដិធម៌  អន្ដោប្រវេសន៍ អត្ដសញ្ញាណកម្ម ទទួលភារកិច្ចធ្វើការជំនាញតាមព្រំដែន និងបំរើសេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដែលបណ្ដុះបណ្ដាលធនធានមនុស្ស(ដើម្បីធ្វើកិច្ចការទាំងនេះ)ជាការចាំបាច់(និង)សំខាន់។ ក្នុងន័យនេះ ខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់នគរបាលជាតិ នាយនគរបាល នាយនគរបាលរង ពលនគរបាល នៅគ្រប់កន្លែងមូលដ្ឋាន ដែលខិតខំបំពេញភារកិច្ច ចូលរួមការពារអធិបតេយ្យភាពទឹកដី ការធ្វើទំនាក់ទំនងជាមួយប្រទេសជិតខាង ក៏ដូចជាការបំរើសេវាជូនប្រជាពលរដ្ឋ ថែរក្សាសុខសន្ដិភាព ស្ថិរភាព ក៏ដូចជាការផ្ដល់សេវាសំខាន់ៗ នៅមូលដ្ឋាន តាំងពីប៉ុស្ដិ៍ រហូតដល់ថ្នាក់លើ …។ (២) ជាមន្ដ្រីអនុវត្ដច្បាប់ដូចគ្នា ប៉ុន្ដែតួអង្គបំពេញការងារស្នូលគឺកងកំលាំងនគរបាលជាតិគ្រប់ប្រភេទ ពេលខ្លះ ឧទាហរណ៍ ដោយសារការលើសខ្វះបន្ដិចបន្ដួច ដូចរឿងប៉ូលីសចរាចរណ៍ បងប្អូនខ្លះគាត់ស្រែក។ សួរថា បើពិបាកអញ្ចឹង សាកដកប៉ូលីសចរាចរណ៍មួយថ្ងៃចេញពីក្រុងភ្នំពេញ(ទៅមើល៎)។ តើគាត់មានភាពកក់ក្ដៅទេ? បងប្អូន (ប៉ូលីសចរាចរណ៍បំពេញភារកិច្ច)ហាលថ្ងៃ ហាលភ្លៀង ជួនកាលមានការងារផ្សេង(ថែមទៀត)។…

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត៖«ខ្ញុំរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដនិងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃដែលអាចស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ

FN ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ។ សម្តេចលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។ សម្តេចបានលើកឡើងហេតុការណ៍ជាក់ស្តែង គឺការសម្រេចបិទបើកព្រំដែនជាមួយកម្ពុជា គឺមានភាពមិនច្បាស់លាស់ឡើយរវាងនាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ដែលបង្ហាញពីភាពមិនស្រុះស្រួលគ្នា៕

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតលើកឡើងពីភាពលឹបលរបស់នាយករដ្ឋមន្ត្រីនិងក្រុមយោធាថៃលើការបិទបើកព្រំដែនជាមួយកម្ពុជា, កម្ពុជាអត់លឹបលដូចថៃទេ

FN ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងអំពីភាពមិនច្បាស់លាស់ និងការលឹបលរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ លើការបិទបើកព្រំដែនជាមួយកម្ពុជា ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ប៉ុន្តែបើកតែទ្វារហាមមនុស្សចេញចូល ហើយបែរជាចោទកម្ពុជាថាជាអ្នកបិទព្រំដែនទៅវិញ។ សម្តេចបានថ្លែងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានចេញមកប្រកាសបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយសារ UN ថាកម្ពុជាប្រទេសមានឧក្រិដ្ឋកម្មអនឡាញ ដោយអនុញ្ញាតឱ្យសិស្ស និងអ្នកជំងឺធ្ងន់ប៉ុណ្ណោះចូលប្រទេសថៃ ដែលពេលនោះក្រុមយោធាថៃ ចាប់ផ្តើមបិទ។ ល្ងាចឡើងមិនបានម៉ោងប៉ុន្មានផង ស្រាប់តែអ្នកនាំពាក្យក្រសួងការបរទេសថៃ ចេញមកនិយាយថា ថៃមិនបានបិទព្រំដែន ស្អែកឡើងថ្ងៃទី២៥ ខែមិថុនា ស្រាប់តែទាហានថៃបើកទ្វារព្រំដែនដើម្បីថតរូប តែបទបញ្ជាហាមមនុស្សចេញចូលដដៃល។ សម្តេចសង្កត់ធ្ងន់ថា «ខ្មែរអត់លេងលឹបលទេបើហ៊ានធ្វើហ៊ានទទួលខុសត្រូវយើងបានប្រកាសហើយបើអ្នកឯងបិទយើងនឹងបិទអចិន្ត្រៃយ៍រហូតដល់អ្នកឯងបើកប្រក្រតីឡើងវិញបើយើងបិទបើកតាមគាត់បានន័យថាមិនដឹងពេលណាចប់»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។ សម្តេចលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ…