សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាមេរិក

ហ្វេសប៊ុកផេចសម្ដេចធិបតី​ ៖ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.​Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) កន្លងទៅ​ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន​ ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%​។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ​ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.​Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។ ជាលទ្ធផល វិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ…