សុន្ទរកថានិងសង្កថាក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ នៃសមាគមឧកញ៉ាកម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥
ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ អ្នកឧកញ៉ា ឧកញ៉ាគណៈធិបតី ភ្ញៀវកិត្តិយសអង្គសន្និបាតទាំងមូលជាទីមេត្រី ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណដល់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់របស់សមាគម ដែលបានរៀបចំ សន្និបាតប្រចាំឆ្នាំនេះឡើង ដើម្បីកត់សម្គាល់នូវសមិទ្ធផលមួយឆ្នាំកន្លងមករបស់សមាគម ក៏ដូចជាការគិតគូរទិសដៅបន្ត ក្នុងគោលបំណងជំរុញ និងពង្រឹងការចូល-រួមរបស់សមាគម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែសកម្ម ខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពខ្ពស់, ក៏ដូចជា ការលើកកម្ពស់ និងពង្រឹងមុខងារ និងតួនាទីរបស់សមាគមថែមមួយកម្រិតទៀត។ ៣. ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរសធម៌ នាពេលកន្លងមក។ ខ្ញុំសម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែទទួលបានការគាំទ្រចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ក្នុងនោះ មានជាអាទិ៍៖ ការបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជារៀងរាល់ឆ្នាំ;…