សម្ដេច​ធិបតី៖ ផ្លូវ ១ ខ្សែ នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានស្ថាបនារួចរាល់តាមការសន្យា

ហ្វេសប៊ុកផេចសម្ដេចធិបតី ៖ សម្ដេចធិបតី បានសរសេរលើ status កាលពីសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ថា៖ធ្វើជូនតាមសន្យា។ ការស្ថាបនាផ្លូវល្បាយគ្រួស ១ខ្សែប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានរួចរាល់តាមសន្យា។ ស្របពេលជាមួយគ្នានោះដែរកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ ក៏បានធ្វើការជួសជុលស្ពានដែកប៉េឡេដែលរងការខូចខាតដោយរកកល់នឹងបាក់ ១ កន្លែងទៀត គឺស្ពានដែកប៉េឡេ (អូរមៀន) មានប្រវែង ៥១ម៉ែត្រ ទទឹង ៥,៣ម៉ែត្រ នៅភូមិសមរម្យ ឃុំមានជ័យ ស្ថិតក្នុងស្រុកសណ្តាន់ ហើយបានជួសជុលរួចរាល់ជាស្ថាពរ និងបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ បច្ចុប្បន្នក្រុមការងារក៏បាននិងកំពុងស្ថាបនាស្ពានដែកប៉េឡេថ្មីមួយកន្លែងទៀត មានប្រវែង ៣៦ម៉ែត្រ ទទឹង ៤,២ ម៉ែត្រ រួមទាំងផ្លូវល្បាយគ្រួសតភ្ជាប់ក្បាលស្ពានទាំងសងខាង ម្ខាងៗ ៥០០ ម៉ែត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរនេះផងដែរ ដែលបានចាប់ផ្តើមស្ថាបនាកាលពីថ្ងៃទី១៨…

សុន្ទរកថានិងសេចក្ដីអធិប្បាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកសន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​លើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូជាតិ–អន្តរជាតិ និងអង្គសន្និសីទទាំងមូលជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ជាលើកទី ២ ក្នុងពិធីបើកនៃ​​សន្និសីទចក្ខុវិស័យ​ប្រទេសកម្ពុជា​លើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន​បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដោយមានការសហការជាពិសេសពីកម្មវិធីភាពជាដៃគូប្រទេសកម្ពុជា-អូស្រ្តាលី សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។ ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងគ្រឹះស្ថានសិក្សានានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំ​ក៏សូម​លើក​ទឹក​ចិត្ត​ឱ្យ​​មានការ​ចូល​រួមពីសំណាក់យុវជន និងនិស្សិត ដែលជា​មូលធនមនុស្ស និង​ជាអនាគតអ្នក​ដឹក​នាំបន្តវេន​​របស់​យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍ​ទៅ​អនាគតរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃ​​​កម្ពុជា ដែលត្រូវបានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា​…

សម្ដេចធិបតី៖ សូមប្រើសកម្មភាព ឬពាក្យសម្ដីដោយគោរពគ្នា និងប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងសេចក្ដីថ្លៃថ្នូររបស់ខ្មែរ ជាពិសេស ចំពោះស្ត្រី

ហ្វេសប៊ុកផេចសម្ដេចធិបតី៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឆ្លើយតបនឹងបញ្ហាកំពុងកើតឡើងទៅលើការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី សម្ដេចធិបតី បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ “ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដែលត្រូវទទួលរងពីសកម្មភាពឬពាក្យសំដីទាំងនោះទេ។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជន ធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។ សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឲ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឲ្យអ្នកដទៃធ្វើមកលើយើង៕”