សម្តេចនាយករដ្ឋមន្ត្រី ជួបជាមួយពលរដ្ឋមានបញ្ហាដីធ្លីនៅប៉ោយប៉ែត តាមទូរស័ព្ទក្រោយដោះស្រាយវិវាទរ៉ាំរ៉ៃជិត២៥ឆ្នាំ

FN ៖ ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ១,៧១៧គ្រួសារ ដែលមានវិវាទដីធ្លីរ៊ាំរ៉ៃជិត២៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ហើយតាមរូបភាពឈ្នះ-ឈ្នះ ក្រៅប្រពន្ធ័តុលាការ។ ក្រោយដោះស្រាយបញ្ហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានភ្ជាប់ទូរស័ព្ទតាមរយៈលោក ប៉ាន់ ខែមប៊ុនថន ដើម្បីសម្តែងក្តីអបអរសាទរជាមួយប្រជាពលរដ្ឋ។ គ្រាន់តែបានឃើញសម្តេចនាយករដ្ឋមន្ត្រីភ្លាម ប្រជាពលរដ្ឋ ដែលធ្លាប់តែព្រួយបារម្ភខ្វាយខ្វល់លើដីដែលខ្លួនរស់នៅជិត២៥ឆ្នាំមកហើយ បានសម្តែងក្តីត្រេកអរ រំភើបរីករាយក្រៃលែង។ ប្រជាពលរដ្ឋ បានសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅជូនសម្តេចនាយករដ្ឋមន្ត្រី ដែលបានតម្កល់សុខទុក្ខរបស់ពួកគាត់ជាធំ ហើយចាត់ចែងដោះស្រាយវិវាទ រក្សាដីជូនពួកគាត់ធ្វើជាកម្មសិទ្ធិ។ សម្តេចមហាបវរធិបតី កោតសរសើរ និងអរគុណចំពោះក្រុមការងារដឹកនាំដោយលោក ប៉ាន់ ខែមប៊ុនថន រដ្ឋាបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និងគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕

ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, ក្រុមហ៊ុនធំមួយទៀតរបស់ចិន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

FN ៖ ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មកម្រិតខ្ពស់របស់ចិន បាន​បង្ហាញ​ការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ បំណងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាប​សម្ដេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត អំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិ​ការ​របស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ។ ក្នុងនោះ ក្រុមហ៊ុនបានផ្ដោត​លើ​ការ​វិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតី អំពី ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជា​ការ​ផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុង​ការស្វែង​រក​ឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា​ មានសុខសន្តិ​ភាពពេញលេញ និងស្ថិរភាព​ ជាពិសេស…

ប្រតិភូសភាអាមេរិក ជឿជាក់ថា សម្តេច ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជា​កាន់​តែរីកចម្រើន ហើយប្រកាសធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បី​ជំរុញ​ទំនាក់ទំនងកម្ពុជា-អាមេរិក ឱ្យកាន់តែរឹងមាំ

FN ៖ គណៈប្រតិភូសភាអាមេរិកមកពីតាមបណ្តារដ្ឋនានាទាំង​គណ​បក្ស​​ប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជា កាន់តែរីកចម្រើន។ គណៈប្រតិភូសភាអាមេរិក ក៏បានប្រកាសដែរថា នឹងធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់តែរឹងមាំ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយគណៈប្រតិភូសភាអាមេរិក នៅ​រសៀល​ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ គណៈប្រតិភូសភា​អាមេរិក ដែលបានចូលជួបសម្តេចមហាបវរធិបតី រួមមាន​លោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជា​ធិបតេយ្យ,​ លោក​ Salud Carbajal​ សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ លោក​ Darin Lahood សមាជិកសភាប្រចាំរដ្ឋអីុលីណយ​​ មកពីគណបក្សសាធា​រណរដ្ឋ និង​សហការី​។ ក្នុងឱកាសនៃជំនួបនោះ គណៈប្រតិភូសភាអាមេរិក បានសម្ដែងការកោត​សរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានវាយតម្លៃ​ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាមេរិក និង​កម្ពុជា។ គណៈប្រតិភូសភាអាមេរិក បានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំ​រវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែល​ឆ្នាំ​នេះ​ក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូត​កម្ពុជា-អាមេរិកផងដែរ។ គណៈប្រតិភូសភាអាមេរិក ក៏បានបង្ហាញជំនឿជាក់ថា…