សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ»

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាលើកទី១ ជាមួយគណៈកម្មាធិការកណ្ដាល នៃគណៈកម្មាធិការសាខារាជធានីខេត្ត មន្រ្តីប្រតិបត្តិទីស្នាក់ការកណ្ដាលកាកបាទក្រហម។ ជាពិសេស ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីខេត្ត ចំនួន ៤៧៤២ នាក់ ដែលត្រូវបំពាក់កន្សែងនៅថ្ងៃនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំខ្ញុំ សូមក្រាបថ្វាយអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលតែងតែព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ អរគុណចំពោះឯកឧត្តម ទិត ចំណាន ចំពោះសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារយុវជនកាកបាទក្រហមកម្ពុជា ដែលបានជម្រាបជូនអង្គពិធីទាំងមូល ជាពិសេស…

ផលិតផល​កម្ពុជាចំនួន ៣មុខដែលវេចខ្ចប់ដាក់​ម៉ាក់សញ្ញា និងភាសាខ្មែរនៅលើសំបកវេចខ្ចប់ ​នឹងត្រូវនាំចូលទៅទីផ្សារ​អឺរ៉ុបនៅសប្តាហ៍ក្រោយ

FN ៖ ផលិតផល​កម្ពុជាចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ដែលបានកែច្នៃ និងវេចខ្ចប់ស្របតាមគុណភាពខ្ពស់ និងប្រើប្រាស់ភាសាខ្មែរ នៅលើសំបកវេចខ្ចប់​ នឹងនាំចូលទៅទីផ្សារ​អឺរ៉ុប នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ ការនាំចូលផលិតផល​កម្ពុជាចំនួន ៣មុខ​ ដែលវេចខ្ចប់ដាក់ម៉ាក់សញ្ញាកម្ពុជា ​ទៅទីផ្សារ​អឺរ៉ុប ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. របស់អ្នកឧកញ៉ា ហ៊ុន ឡាក់ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Smarteden កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ​ ​អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងដំណាក់កាលដំបូង ផលិតផល២ ប្រភេទ…