ក្នុងកិច្ចប្រជុំអាស៊ាននៅឡាវ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបជជែកពិភាក្សា ជាមួយប្រទេសដទៃ ដើម្បីជំរុញការនាំចេញអង្ករ
FN ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ កន្លងទៅថ្មីៗនេះ សម្ដេចបានឆ្លៀតជួបជជែកពិភាក្សា ជាមួយបណ្ដាប្រទេសដទៃ ដើម្បីជំរុញការនាំចេញអង្ករ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ «សូម្បីតែទៅប្រជុំអាស៊ាននេះ ក៏ឆ្លៀតចរចា នាំអង្ករ នាំស្រូវជាមួយហ្វីលីពីន ជាមួយអី (ប្រទេសផ្សេង) […] ដើម្បីយើងបើកច្រក ព្រោះការចរចាម្តងៗ មិនមែនស្រួលទេ ចរចាហើយ មិនមែនបានត្រឹមតែឯកភាពគ្នាទេ ទៅតាមដានដើម្បីអនុវត្ត»។ បើតាមប្រសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋបើកច្រកថ្នាក់នយោបាយ រីឯថ្នាក់ក្រសួងជាអ្នកចរចា ខណៈអ្នកផលិតជាក់ស្ដែងជាកសិករ។ ហេតុដូច្នេះហើយ សម្ដេចបវរធិបតី ជំរុញអ្នកផលិតត្រូវពង្រីកសមត្ថភាពខ្លួន ដើម្បីបំពេញតាមស្ដងដាររបស់អ្នកមានតម្រូវការ មិនមែនរំពឹងចាំការអនុគ្រោះពីគេឡើយ។ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤១២ ០២៣…