កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូងទៅកាន់ខេត្តហឺណាន ក្នុងប្រទេសចិន តាមកិច្ចសហការជាមួយក្រុមហ៊ុន ZHENGZHOU NONGFA និងអាកាសចរណ៍ កម្ពុជា

(ក្រ.កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញពិនិត្យគ្រាប់ស្វាយចន្ទី ដែលកែច្នៃនិងវេចខ្ចប់រួច មុននឹងនាំចេញជាលើកដំបូងទៅកាន់ខេត្តហឺណាន ក្នុងប្រទេសចិន តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ZHENGZHOU NONGFA និងអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ឯកឧត្តមបណ្ឌិតប្រតិភូមានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលកម្ពុជានាំគ្រាប់ស្វាយចន្ទីចំនួន២តោន ដែលមានគុណភាពល្អ គ្រាប់ធំ និងរស់ជាតិឆ្ងាញ់ តាមរយៈជើងហោះហើរ ឆ្ពោះទៅកាន់ខេត្តហឺណាន ហើយនឹងបន្តដឹកចេញតាមយន្តហោះកម្ពុជា អង្គរ អ៊ែរ ជារៀងរាល់១សប្តាហ៍ម្តង ក្នុងផែនការប្រមាណ ២០០តោនក្នុងមួយឆ្នាំ។ បើតាមឯកឧត្តមបណ្ឌិត ងិន ឆាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តផ្សព្វផ្សាយនិងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានកាន់តែច្រើនទៅប្រទេសផ្សេងៗទៀត រួមមាន ប្រទេសអារ៉ាប់ ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និងទៅទីផ្សារសហភាពអឺរ៉ុបជាដើម ដើម្បីពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីដែលមានគុណភាពល្អប្រណិតរបស់ខ្មែរ។ សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា និងប្រមូលផលបានជាង៨០ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងរយៈពេល៨ខែ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកសញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ខ្ញុំព្រះករុណាខ្ញុំ​ សូមថ្វាយបង្គំព្រះតេជព្រះគុណ សមណនិស្សិត ជ័យលាភីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាគណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សា និងនិសិ្សតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតី នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីចំនួន ៣ ៥៣០ អង្គ/នាក់ ក្នុងនោះ ជ័យលាភី ជា ស្ត្រី ១ ៨២២ នាក់ ស្មើនឹង ៥១,៦១% ដែលបាន​បញ្ចប់ការសិក្សា​ដោយជោគជ័យ​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) អ្នកទីមួយក្នុងត្រកូល ដែលបានរៀនចប់ឧត្តមសិក្សា, មាននិស្សិតវ័យជាង ៦០ឆ្នំា (ទី១) ស្រីៗច្រើនជាង ប្រុស។ ទី២ សូមអបអរសាទរចំពោះភាពជោគជ័យរបស់និស្សិតទាំងអស់ ដែលបានតស៊ូពុះពារការលំបាក…