ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល
FN៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចរីករាយបានវិលមកជួបកម្មករ និយោជិតនៅខេត្តកណ្តាលជាថ្មីម្តងទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កម្មករ និយោជិត ដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបកម្មករ និយោជិត ជាការផ្សារភ្ជាប់ទំនាក់ទំនង មនោសញ្ចេតនា និងឈ្វេងយល់ពីបញ្ហារបស់កម្មករ និយោជិត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី…